Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែងអញ្ជើញជួបសំណេះសំណាល សួរសុខ ទុក្ខ ផ្ដាំផ្ញើ និងជូនពរដល់មន្ត្រីរាជការក្រោមឱវាទ

ខេត្តស្ទឹងត្រែង÷នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌឈានចូលមកដល់ដែលមន្ត្រីរាជការត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកដើម្បីបានជួបជុំក្រុមគ្រួសារ ញាតិមិត្តធ្វើបុណ្យទានតាមប្រពៃណីជាតិខ្មែរ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងនាមថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ផ្ដាំផ្ញើ និងជូនពរដល់មន្ត្រីរាជការក្រោមឱវាទ ប្រកបដោយភាពស្និទ្ធស្នាលកក់ក្ដៅ និងភាតរភាពដ៏ជ្រាលជ្រៅបំផុត។

 

ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ប្រធាន អនុប្រធានការិយាល័យ មន្រ្តីរាជការសាលាខេត្ត​។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានប្រគល់ជូននូវថវិកាផ្ទាល់ខ្លួនជូនដល់មន្រ្តីរាជការសាលាខេត្តក្នុងម្នាក់ៗចំនួន១០ម៉ឺនរៀលផងដែរ៕

 

Footer ads TVK