Fix Banner Stand
Fix Banner Stand
Footer ads TVK

លោក ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីជួបពិភាក្សាជាមួយលោកបណ្ឌិត ញែម សារ៉េត នាយកគ្រប់គ្រងអង្គការ HEIFER INTERNATIONAL ប្រចាំនៅកម្ពុជា

(ភ្នំពេញ)÷ដោយមានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានជួបប្រជុំពិភាក្សាជាមួយលោកបណ្ឌិត ញែម សារ៉េត នាយកគ្របគ្រង់អង្គការ HEIFER INTERNATIONAL ប្រចាំនៅកម្ពុជា, លោក Michael Heald អនុប្រធានកម្មវិធីវិនិយោគរបស់អង្គការ HEIFER INTERNATIONAL, លោក Pranjit Talukdar នាយកគ្រប់គ្រងតំបន់ HEIFER IMPACT CAPITAL។

កិច្ចប្រជុំនេះបានផ្តោតសំខាន់ លើ៖ ១/. យន្តការផ្តល់ឥណទានគាំទ្រដល់សហគមន៍កសិកម្ម និងសមាជិករបស់សហគមន៍កសិកម្ម និង ២/. យន្តការធានាឥណទានក្នុងការលើកកម្ពស់ការផ្តល់ឥណទានគំាទ្រដល់សហគមន៍កសិកម្ម និងសមាជិក ជាពិសេសក្នុងខ្សែច្រវាក់ផលិតកម្មមាន់ស្រែ និងការដំាដុះបន្លែ៕

Footer ads TVK