Fix Banner Stand
Fix Banner Stand
Footer ads TVK

សូមមកស្គាល់រមណីយដ្ឋានល្បាក់ទឹកព្រៃនប់ មានចំងាយប្រមាណជា៣៩គ.ម.ពីក្រុងព្រះសីហនុ

រមណីយដ្ឋានល្បាក់ទឹកព្រៃនប់ជារមណីយដ្ឋានកែច្នៃនៅក្នុងឆ្នាំ២០០៤ នៅក្បែរជើងភ្នំ ដែលមានទីតាំងស្ថិតនៅ ចំការលោកឧកញ៉ា លូ គឹមឈន់។ រមណីយដ្ឋាននេះមិនទាន់ស្ថាបនារួចរាល់ជាស្ថាពរនៅឡើយ តែបានបើកអោយភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
រមណីយដ្ឋានល្បាក់ទឹកព្រៃនប់មានទីតាំងស្ថិតនៅក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចំងាយប្រមាណជា៣៩គ.ម.ពីក្រុងព្រះសីហនុនេះដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤មកដល់ភូមិសាស្ត្រខាងលើហើយត្រូវបត់ចូលតាមផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រហែលជា៣គីឡូម៉ែត្រ ដោយចំណាយរយៈពេលត្រឹមតែ១៥នាទី យើងនឹងទៅដល់រមណីយដ្ឋានកែច្នៃទឹកធ្លាក់ព្រៃនប់។
ល្បាក់ទឹកព្រៃនប់មាន ទេសភាពធម្មជាតិព្រៃភ្នំ ដែលមានខ្សែទឹកហូរចុះពីលើភ្នំគួរឱ្យចង់គយគន់ គួបផ្សំនឹងចំការស្រកានាគ មានអាងទឹកចំនួន១១កន្លែង និងមានខ្យូស៣០ ហើយជារៀងរាល់ថ្ងៃគេសង្កេតឃើញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅទស្សនាច្រើន ជាពិសេសថ្ងៃសម្រាក និងថ្ងៃចុងសប្តាហ៍។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ ភ្ញៀវទេសចរមានភាពងាយស្រួល។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។សម្រាប់កន្លែង ស្នាក់នៅរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ពុំទាន់មានបឹងហ្គាឡូ, ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេ។

#មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ

Footer ads TVK