Fix Banner Stand
Fix Banner Stand
Footer ads TVK

ការស្ថាបនាផ្លូវបេតុងអាមេ ភូមិត្រពាំងស្វាយ ជាផ្លូវយុទ្ធសាស្ត្រក្នុងការបញ្ជៀសចរាចរណ៍ ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រេចបាន១០០% របស់រដ្ឋបាលរាជធានីភ្នំពេញ

ការស្ថាបនាផ្លូវបេតុងអាមេ ភូមិត្រពាំងស្វាយ ជាផ្លូវយុទ្ធសាស្ត្រក្នុងការបញ្ជៀសចរាចរណ៍ ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រេចបាន១០០% របស់រដ្ឋបាលរាជធានីភ្នំពេញ

ការស្ថាបនាផ្លូវបេតុងអាមេ ភូមិត្រពាំងស្វាយ ចាប់ពីផ្លូ១៩២៨ (ផ្លូវសម្តេច ជា ស៊ីម) រហូតដល់ផ្លូវលេខ៩២ មានប្រវែងបណ្តាយ៨៧៥ម៉ែត ទទឹង៩ម៉ែត កម្រាស់បេតុង២០សង់ទីម៉ែត ឆ្អឹងដែក១២លី ស្ថិតក្នុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខនិងដាក់លូទំហំ០,៨ម៉ែត្រ ជាផ្លូវយុទ្ធសាស្ត្រក្នុងការបញ្ជៀសចរាចរណ៍ តំបន់បឹងបៃតង សាលាបឋមសិក្សាត្រពាំងស្វាយ រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការងារចាក់បេតុងអាមេ និងប្រព័ន្ធលូកំណាត់ផ្លូវ ភូមិត្រពាំងស្វាយ មានប្រវែងផ្លូវ ៨៧៥ ម៉ែត្រ ទទឹងផ្លូវ៩ម៉ែត្រ ក្រាលថ្មមុិច កម្រាស់បេតុង ២០សង់ទីម៉ែត ឆ្អឹងដែក១២លី ដែលរហូតមកពេលនេះសម្រេចបាន១០០%ហើយ ។
មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវសូមមេត្តាយោគយល់ ដល់ក្រុមការងារសម្រាប់ការបន្តបិទផ្លូវនេះ ដោយសារតែសាច់បេតុងមិនទាន់រឹងមាំល្អ ដែលបណ្តាលអោយមានការពិបាកធ្វើចរាចរណ៍ ។ ដូចនេះក្រុមការងារសូមមេត្តាយោគយល់អោយបានច្រើន ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាព។

ថ្ងៃព្រហស្បតិ៍ ១២ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២

Footer ads TVK