Fix Banner Stand
Fix Banner Stand
Footer ads TVK

ប៉ូលីសថៃម្នាក់បានស្លាប់ និង ៤នាក់រងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកភាគខាងត្បូងប្រទេស

ស្ថានីយប៉ូលិសថៃបាននិយាយថាមានប៉ូលិសថៃម្នាក់បានស្លាប់និង៤នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកតាមផ្លូវមួយកន្លែង នាភាគខាងត្បូងប្រទេសថៃ ។ លោកវរសេនីយ៍ឯក ធូ ឡាប់ ឡេងហា (Toolarb Lengha) បាននិយាយថា នៅពេលដែល ម៉ូតូប៉ូលីស១គ្រឿងនិងរថយន្តប៉ូលិស១គ្រឿងកំពុងល្បាតនិងធ្វើដំណើរស្របគ្នាជិតដល់ផ្លូវមន្ទីរពេទ្យក្នុងក្រុង Maikaen ខេត្ត Pattani ក៏មានករណីផ្ទុះគ្រាប់បែកតែម្តង បណ្តាលឲ្យមន្ត្រីម្នាក់ដែលជិះម៉ូតូស្លាប់ ភ្លាមៗ និងបណ្តាលឲ្យរថយន្តខ្ទាតចេញពីផ្លូវថ្នល់ទៅជាបុកបង្គោលភ្លើងផងដែរ។ ក្នុងនោះមានមន្ត្រី៣នាក់ក្នុងរថយន្តបានរងរបួសនិងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលជាបន្ទាន់។ ក្រុមប៉ូលិសជឿថា គ្រាប់បែកនេះត្រូវបានដាក់ក្នុងធុងសម្រាមនៅជិតក្លោងទ្វាចូលមុខមន្ទីរពេទ្យ ហើយមានការបញ្ជារបំផ្ទុះពី ចម្ងាយ។ រូបភាពវីដេអូពីទូរទស្សន៍បានបង្ហាញពីការខូចខាតផ្នែកខាងក្រៅរបងមន្ទីរពេទ្យ Maikean និងប្រហោងគ្រាប់បែកខ្ទាតទៅជិតសាលារៀន MaiKaen Kittiwit នៅពីមុខមន្ទីរពេទ្យផងដែរ និងមានការបញ្ជាឱ្យបិទខ្ទប់តំបន់នោះផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK