Fix Banner Stand
Fix Banner Stand
Footer ads TVK

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២២

ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលាបណ្តុះ បណ្តាលស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារ វិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ។ សូមបញ្ជាក់ផងដែរថាសិក្ខាសាលាដែលរៀបចំរយេៈពេល ៣ ថ្ងៃ នៅខេត្តមណ្ឌលគិរី គឺជាសិក្ខាសាលាថ្នាក់តំបន់ ដែលក្រសួងបរិស្ថានបានរៀបចំឡើងដើម្បីផ្តល់បច្ចេកទេស ក្នុងការអនុវត្តមុខងារវិស័យបរិស្ថាន ធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ។

សិក្ខាសាលានេះប្រព្រឹត្តទៅបានក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួង បរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន,ឯកឧត្តម ថង សាវុន អភិបាលនៃគណ: អភិបាលខេត្តមណ្ឌលគិរី, ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមបឹក្សាខេត្តមណ្ឌលគិរីក្នុងនោះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ផងដែរ។

Footer ads TVK