Fix Banner Stand
Fix Banner Stand
Footer ads TVK

“ ពិព័រណ៍ស្តីពីការសិក្សា នៅប្រទេសជប៉ុន ប្រចាំឆ្នាំ២០២២ ”

ពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុន ប្រចាំប្រទេសកម្ពុជា បានផ្ដល់ឱកាសដល់សិស្សនិស្សិត សាធារណជនដែលមានចំណាប់អារម្មណ៍ទាក់ទងការសិក្សា នៅប្រទេសជប៉ុន ឬមានគោលបំណងចង់ទៅសិក្សា នៅប្រទេសជប៉ុន អាចស្វែងយល់ព័ត៌មានពីសាកលវិទ្យាល័យ នៅប្រទេសជប៉ុន ជុំវិញការដាក់ពាក្យស្នើសុំចូលរៀន នៅសាកវិទ្យាល័យ ក៏ដូចជារបៀប និងព័ត៌មានទូទៅនៃការស្នាក់នៅប្រទេសជប៉ុន ជាពិសេសផងដែរអ្នកចូលរួមពិព័រណ៌ឆ្នាំនេះអាចទទួលព័ត៌មានពាក់ព័ន្ធនឹងអាហារូបករណ៌ផ្សេងៗ ដែលផ្ដល់ជូនពីស្ថាប័នដៃគូរ ក្នុងឆ្នាំនេះពិព័រណ៍ ស្តីពីការសិក្សានៅប្រទេសជប៉ុន មានសាកលវិទ្យាល័យ និងស្ថាប័នដៃគូររហូតដល់ ១១ រួមមាន៖
• Ritsumeikan Asia Pacific University (APU)
• Kyoto University of Advanced Science (KUAS)
• Akita University
• University of Hyogo
• Yamagata University
• University of Fukui
• University of Yamanashi
• Landhousing CO., LTD.
• Japan Alumni of Cambodia (JAC)
• Cambodian Students’ Association in Japan (CSAJ)
• Study in Japan Global Network Project in ASEAN/Okayama university

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានរៀបចំឡើងដោយរួមសហការរវាង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងការិយាល័យផ្ដល់ព័ត៌មាន ស្តីពីការសិក្សានៅប្រទេសជប៉ុន ប្រចាំកម្ពុជា ដែលមានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងស្ថាប័នអប់រំផ្សេងៗទៀត ។ ពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុន ប្រចាំឆ្នាំ២០២២នេះ នឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ ដោយផ្ទាល់នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ចាប់ផ្តើមពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀល និងនាថ្ងៃសោរ៍ ទី១៥ និងថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២ ចាប់ផ្ដើមពីម៉ោង១០ព្រឹកតទៅ តាមរយៈប្រព័ន្ធអនឡាញ (ZOOM Meet) ។

Footer ads TVK