Fix Banner Stand
Fix Banner Stand
Footer ads TVK

ការស្ថាបនាផ្លូវបេតុងអាមេ​ លេខ៣៤៧ថ្មី ជាផ្លូវយុទ្ធសាស្ត្រក្នុងការបញ្ជៀសចរាចរណ៍ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ សម្រេចបាន៩០% របស់រដ្ឋបាលរាជធានីភ្នំពេញ

ការស្ថាបនាផ្លូវបេតុងអាមេកម្រាស់ ២០សង់ទីម៉ែត្រ ប្រវែង ២៧០ម៉ែត្រ​ ទទឹង១៤ ម៉ែត្រ និងដាក់លូទំហំ ០,៨ម៉ែត្រ​សងខាង​ នៅលេីកំណាត់ ផ្លូវលេខ៣៤៧​ ជាផ្លូវយុទ្ធសាស្ត្រក្នុងការបញ្ជៀសចរាចរណ៍ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី ២១ខែកញ្ញា ឆ្នាំ២០២២នេះ មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការងារចាក់បេតុងអាមេ និងប្រព័ន្ធលូសងខាង កំណាត់ផ្លូវ ៣៤៧ មានប្រវែងផ្លូវ ២៧០ ម៉ែត្រ ទទឹងផ្លូវ ១៤ម៉ែត្រ កម្រាស់បេតុង ២០សង់ទីម៉ែត ឆ្អឹងដែក១២លី ដែលរហូតមកពេលនេះសម្រេចបាន ៩០% ហើយ ដែលអនុវត្តន៍គម្រោងដោយក្រុមហ៊ុន LNSK ដែលជាក្រុមហ៊ុនមានជំនាញជាច្រើនឆ្នាំ ។

មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវ សូមមេត្តាយោគយល់ ដល់ក្រុមការងារ សម្រាប់ការបិទផ្លូវ ដែលបណ្តាលអោយមានការស្ទះចរាចរណ៍។ ក្រុមការងារនឹងព្យាយាមបញ្ចប់ អោយបានលឿន ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាព។

ថ្ងៃពុធ ១១ រោច ខែភទ្របទ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២

Footer ads TVK