Fix Banner Stand
Fix Banner Stand
Footer ads TVK

តោះ! មកដឹងអំពី៤ចំណុចសំខាន់ៗ ចំពោះការជ្រើសរើសទម្លាប់ខ្ពុរមាត់ដោយទឹកអំបិល

ដូចដែលលោកអ្នកជ្រាបស្រាប់ហើយថាបញ្ហាសុខភាពមាត់ធ្មេញនិងផ្លូវដង្ហើមគឺជាកត្តាសំខាន់ៗសម្រាប់មនុស្សយើងម្នាក់ៗហើយភាគច្រើនប្រជាពលរដ្ឋខ្មែរយើងតែងតែជ្រើសរើសការខ្ពុរមាត់ជាមួយនឹងទឹកអំបិលជាប្រចាំក៏អាចចាត់ទុកថាមានអត្ថប្រយោជន៍សំខាន់ដែរក្នុងការជួយកម្ចាត់ចោលនូវមេរោគបារីមិនល្អ ជួយសុខភាពមាត់ បំពង់ក និងផ្លូវដណ្ហើមជាដើម។ យោងតាមប្រសាសន៍របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់លើកបង្ហាញដែរថាសូម្បីតែនៅពេលដែលយើងផ្តាសាយ មានបញ្ហាសុខភាពផ្លូវដង្ហើម ការខ្ពុរទឹកអំបិលក៏អាចរួមចំណែកដោះស្រាយបញ្ហាបំពង់ក មាត់ អណ្តាត ច្រមុះដែរ ដោយគ្រាន់តែយកអំបិលលាយជាមួយទឹកក្តៅឧណ្ហៗខ្ពុរ១ថ្ងៃឱ្យបាន៤-៥ដង ជាពិសេសនៅពេលញុំាបាយហើយ។ ចំពោះអ្នកដែលមានសុខភាពទូទៅក៏អាចធ្វើបានដែរ ព្រោះវាជួយឱ្យយើងមិនសូវដំបៅមាត់ ពងបែក អត់សូវក្លិន ឬប្រឈមបញ្ហារលាកផ្លូវដង្ហើម។ទន្ទឹមនឹងការលើកឡើងខាងលើនេះដែរបើយោងតាមប្រភពចេញផ្សាយ Healtline បានឲ្យដឹងទៀតថាក្នុងលក្ខខណ្ឌដែលលោកអ្នកមានទម្លាប់ខ្ពុរមាត់ជាមួយនឹងទឹកអំបិលជាប្រចាំក៏អាចមានផលប៉ះពាល់ទាំងល្អ និង អាក្រក់ដែរ ដូចជា៖
១.បញ្ឈប់ការលូតលាស់នៃបាក់តេរីក្នុងមាត់៖ ការខ្ពុរមាត់ជាមួយទឹកអំបិលជាប្រចាំត្រូវអាចមានប្រយោជន៍ក្នុងការបញ្ឈប់ការលូតលាស់បាក់តេរីអាក្រក់នៅក្នុងមាត់។ ទន្តបណ្ឌិតអាមេរិកលោក Marc Lazare និយាយថា ការខ្ពុរមាត់ជាប្រចាំនេះ គឺអាចកាត់បន្ថយកម្រិតអាស៊ីតក្នុងមាត់ ដែលអនុញ្ញាតឱ្យបាក់តេរីលូតលាស់។ បន្ថែមជាមួយគ្នាផងដែរ ទម្លាប់មួយនេះក៏ជួយរក្សាតុល្យភាព pH នៅក្នុងមាត់ បង្កើតសារធាតុអាល់កាឡាំងក្នុងមាត់កាន់តែច្រើន ដែលបាក់តេរីមិនអាចលូតលាស់បង្កជារោគរលាករុំារ៉ៃបាននោះទេ។
២.ជួយក្នុងដំណើរការព្យាបាលបន្ទាប់ពីការវះកាត់ធ្មេញ៖ការខ្ពុរទឹកអំបិលអាចជួយក្នុងដំណើរការព្យាបាល បន្ទាប់ពីការវះកាត់ធ្មេញ ដូចជាការដកធ្មេញជាដើម។ ចំណុចនេះ គឺដោយសារតែទឹកអំបិលអាចជួយការពារពីការឆ្លងបាក់តេរី ដើម្បីឱ្យកោសិកាដែលត្រូវវះកាត់នោះ ងាយផ្សះឡើងវិញបានលឿន និងថែមទាំងជួយកាត់បន្ថយនូវអាការឈឺចាប់បានមួយចំនួនថែមទៀត។
៣. សម្រួលដល់សុខភាពផ្លូវដណ្ហើម៖ ការខ្ពុរទឹកអំបិលក៏ត្រូវបានគេរកឃើញថា វាអាចជួយកាត់បន្ថយការឡើងស្លេសផងដែរ ដែលចំណុចនេះហើយទើបបានជាអ្នកជំនាញតែងណែនាំឱ្យអ្នកកើតជំងឺផ្តាសាយគួរតែឧស្សាហ៍ខ្ពុរមាត់ជាមួយនឹងទឹកអំបិលក្តៅឧណ្ហៗ។ ម្យ៉ាងវិញទៀតសម្រាប់អ្នកមានបញ្ហាអាលែហ្ស៊ីច្រមុះ គួរតែ ព្យាយាមខ្ពុរមាត់១ថ្ងៃឱ្យបាន២ដង ដើម្បីជួយសម្រួលដល់ផ្លូវដង្ហើម និងកុំឱ្យមានបាក់តេរីមិនឆ្លងកើនឡើងក្នុងផ្លូវដង្ហើម។
៤. ផ្សះរោគពងបែក និងផ្សិតក្នុងមាត់៖ ពងបែក ឬកើតបញ្ហាផ្សិតក្នុងមាត់បណ្ដាលមកពីកើតរោគក្តៅក្នុង ការកើនឡើងនូវកម្រិតបាក់តេរី និងការប៉ះទង្គិចនៅពេលទំពារមិនបានប្រយ័ត្ន។ ដូច្នេះអ្នកដែលឧស្សាហ៍កើតមានបញ្ហានេះ គួរតែព្យាយាមខ្ពុរមាត់ជាមួយនឹងទឹកអំបិលជាប្រចាំថ្ងៃ ដើម្បីបន្ថយនូវការកើតជំងឺនេះឡើង ចំណែកឯអ្នកដែលបានកើតហើយ គួរខ្ពុរមាត់ឱ្យបានឱ្យ៣ទៅ៤ដងក្នុង១ថ្ងៃ ដើម្បីជំរុញដល់ការជាផ្សះមុខរបួសបានលឿន។ គូសបញ្ជាក់បន្ថែមផងដែរថា ការប្រើអំបិលច្រើនពេកក៏អាចធ្វើឲ្យរលាកអញ្ចាញធ្មេញនាំឲ្យមានការហូរឈាម និង ក្នុងករណីមួយទៀតប្រសិនណាបើលេបអាចធ្វើឱ្យខ្សោះជាតិទឹកដោយសារការកើនសារជាតិសូដ្យូមក្នុងខ្លួន។ ដូច្នេះដើម្បីសុវត្ថិភាពក្នុងសូមកុំប្រើប្រាស់ទឹកអំបិលខ្លាំងពេក ជាពិសេសនៅពេលលាយអំបិលជាមួយទឹកក្តៅឧណ្ហៗសូមប្រើត្រឹមកម្រិតប្រៃលមៗ ខ្ពុររួចខ្ចាក់ចេញ ខ្ពុរក្រោយពេលញុំាអាហារ និងខ្ពុរបន្ទាប់ពីដុសធ្មេញជាការល្អ៕

សម្រួលអត្ថបទ៖ ផា សុខវណ្ណនីដា

Footer ads TVK