Fix Banner Stand
Fix Banner Stand
Footer ads TVK

បច្ចេកទេសថ្មីលើវិស័យកសិកម្មប្រទេសក្នុងតំបន់អាស៊ានទទួលបានការចាប់អារម្មណ៍ច្រើនក្នុងកម្មវិធី ពិព័រណ៍ចិន-អាស៊ានលើកទី១៩

ស្ថិតក្នុងបរិវណនៃពិព័រណ៍ចិន-អាស៊ានលើកទី 19 ឬ The 19 China-ASEAN Expo នៃសាកលវិទ្យាល័យ Shanghai Ocean University នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ទទួលបានការចាប់អារម្មណ៍ច្រើនស្តីអំពីការតាំងបង្ហាញនៃបច្ចេកវិទ្យាថ្មីក្រោយការស្រាវជ្រាវលើការដាំដុះស្រូវ ចិញ្ជឹមត្រី និងការបង្កាត់ពូជបង្គាទឹកសាបដ៏មានឱជារសជាដើម។ ប្រភេទត្រីទីឡាប់ព្យា និងបង្គាទឹកសាប ត្រូវបានគេដាក់តាំងបង្ហាញជាការចិញ្ជឹមនៅជុំវិញវាលស្រែ ដែលបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ ជាមួយននឹងបច្ចេកទេសថ្មីតាមសម័យកាលរបស់ប្រទេសឡាវ ដែលជារដ្ឋសមាជិករបស់អាស៊ាននៅពេលនេះ។ មានសេចក្តីរាយការណ៍បន្ថែមថា បច្ចេកវិទ្យាថ្មីនៅលើវិស័យកសិកម្មដ៏ទំនើបនេះកំពុងត្រូវគេប្រើប្រាស់ សាកល្បង និងធ្វើបទបង្ហាញនៅក្នុងប្រទេសកម្ពុជា និងឡាវដែរ ហើយវាកំពុងមានដំណើរការល្អសម្រាប់ប្រទេសកសិកម្មទាំងពីរក្នុងតំបន់អាស៊ាន៕

សម្រួលអត្ថបទ៖ សុផារិន្ទ

 

Footer ads TVK