Fix Banner Stand
Fix Banner Stand
Footer ads TVK

ខេត្តមណ្ឌលគិរី÷នៅព្រឹកថ្ងៃអង្គារ​ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែ កក្កដា​ ឆ្នាំ២០២២​

នាយកដ្ឋានតំបន់បេតិកភណ្ឌ បានរៀបចំពិធីដាំកូនឈេី​ ក្នុងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌-ធម្មជាតិ​ របស់សហគមន៍ជនជាតិដេីមភាគតិចព្នង​ភូមិអណ្ដូងក្រឡឹង ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី​”​ ក្រោមអធិបតីភាព លោក​ សេង​ សោត​ អគ្គនាយរង នៃអគ្គនាយកដ្ឋាន​ ក្រសួង បរិស្ថាន​ ដែលគាំទ្រថវិកាដោយ អង្គការ​សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា​ (WCS)​ និងអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO)​ ក្នុងគោលបំណង បង្កើនការយល់ដឹងពីភាពជាម្ចាស់លេីដីសមូហភាព និងបង្កេីនការចូលរួមថែរក្សា និងអភិរក្សតំបន់ដីព្រៃអារក្ស​ ពីសមាជិកសហគមន៍ជនជាតិដើមភាគតិចព្នង អាជ្ញាធរដែនដី និងស្ថាប័នពាក់ពន្ធ័នានាក្នុងតំបន់។

ក្នុងពិធីដាំកូនឈេីនេះ​ ក៏មានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តមណ្ឌលគិរី តំណាងក្រសួងមហាផ្ទៃ តំណាងនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គ តំណាងមន្ទីរបរិស្ថាន,តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ,តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោលដី,នាយកដែនជម្រកសត្វព្រៃកែវសីមា អាជ្ញាធរដែនដីចំណុះរដ្ឋបាលខេត្តមណ្ឌលគិរី តំណាងសមាគមអភិរក្សសត្វព្រៃ (WCS) និងតំណាងអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO)។

Footer ads TVK