Fix Banner Stand
Fix Banner Stand
Footer ads TVK

គ្រូ U23 កម្ពុជា Ryu Hiros ថា យើងចាញ់ U23 ជប៉ុនមែន ប៉ុន្តែយើងទទួលបានផលវិជ្ជមានច្រើន

ក្រុមជម្រើសជាតិ U23 កម្ពុជា បានបន្ត​ចាញ់​ក្រុម U23 ជប៉ុន ដោយ​លទ្ធផល ៣-១ លើ​ទីលាន​ពហុ​កីឡដ្ឋាន​មរតតេជោ ក្នុង​រាជធានី​ភ្នំពេញ ដោយគ្រាប់បាល់ទី១របស់ជប៉ុនរកបានដោយកីឡាករ Komori Hiiro នៅនាទី១៤’, ហើយ​កីឡាករ Fujii Kaito រក​បាន​គ្រាប់​បាល់ទី២​អោយ​ជប៉ុននៅនាទី៣៧’ និង​គ្រាប់​ទី៣ រក​បាន​ដោយ​កីឡាករ​ Mizuno Hayata នៅនាទី៦៩’ ។ ចំណែក​គ្រាប់​បាល់​វាយ​បក​​របស់​កម្ពុជា រក​បាន​ដោយកីឡាករ ជួន ចាន់ចាវ នៅនាទី២៣’ ដោយបាល់ប៉េណាល់ទី ។

ក្រោយចប់ការប្រកួតមិត្តភាពអន្តរជាតិ នៅរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដែលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ទល់នឹង ក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ លោក Ryu Hiros គ្រូបង្គោល U23 កម្ពុជាបានថ្លែងថា៖«យើងចាញ់ដោយសារបាល់រៀបចំ (Set Play) U23ជប៉ុន ប៉ុន្តែយើងទទួលបានផលវិជ្ជមានច្រើនត្រលប់មកវិញពីការប្រកួតដ៏មានសារៈសំខាន់មួយនេះ»។

លោកគ្រូ Ryu Hiros សង្កត់ធ្ងន់ថា៖«ផលវិជ្ជមានរបស់ក្រុមនោះគឺការការបំលាស់ទី ការគ្រប់គ្រងបាល់ និងការរត់បានខ្លាំងជាងមុន ខណៈការរត់បានខ្លាំងនេះ គឺបានមកពីការធើ្វតេស្ដរត់ 30-15 IFT កាលពីថៃ្ងមុន» ៕

Footer ads TVK