Fix Banner Stand
Fix Banner Stand
Footer ads TVK

នាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ម៉ែន ចន្នី អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តត្រពាំងវែង ស្រុកគងពិសីខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២២ នាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស
និងលោកជំទាវ បានអញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តត្រពាំងវែង ស្រុកគងពិសីខេត្តកំពង់ស្ពឺ ព្រមទាំងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណីជាច្រើនមុខវេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានជាដើម។
ជាមួយគ្នានោះ ឯកឧត្តម និងលោកជំទាវ ក៏បានប្រគេនបច្ច័យវត្ត្រពាំងវែងចំនួន១០លានរៀល និង៦វត្តទៀតប្រគនបច្ច័យ ២លានរៀល អង្ករចំនួន២០០គីឡូក្រោម មី១០កេសតូច ត្រីខ៤យួរ ប៊ីចេង២គីឡូ ទឹកត្រី២យួរ ទឹកសុីអុីវ២យួរ ទឹកសុទ្ធ១០កេស ទឹកក្រូច១០កេស ទឹកដោះគោល១០កុំប៉ុង សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តព្រះពុទ្ធពរនេះផងដែរ។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

Footer ads TVK