Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី ប្រសិទ្ធិភាពថាមពល ២០២២ -២០៣០ ធ្វើឡើងតាមប្រពន្ធ័អនឡាញ Zoom

ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី ប្រសិទ្ធិភាពថាមពល ២០២២ -២០៣០ ធ្វើឡើងតាមប្រពន្ធ័អនឡាញ Zoom នៅព្រឹកថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ២០២២, ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឯកឧត្តម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា គោលនយោបាយជាតិស្តីពី ប្រសិទ្ធិភាពថាមពល ២០២២ -២០៣០ រៀបចំឡើងដោយក្រសួងរ៉ែ និងថាមពល អស់រយៈពេលយូរមកហើយដែរ ។ ដូច្នេះហើយសម្រាប់កិច្ចប្រជុំនាឱកាសនេះ ដែលមានការចូលរួមពីក្រសួង ស្ថាប័នពាក់ពន្ធ័នានា នឹងស្តាប់របាយការណ៍របស់ ក្រសួងរ៉ែ និងថាមពល ដើម្បីបង្ហាញពីខ្លឹមសារ ប្រសិទ្ធិភាពថាមពល ២០២២ -២០៣០ បន្ទាប់មកនឹងត្រូវធ្វើការពិភាក្សាលើសេចក្តីព្រាងនេះ ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គោលនយោបាយជាតិស្តីពី ប្រសិទ្ធិភាពថាមពល ២០២២ -២០៣០ នេះមានការចូលរួមជាធាតុផ្សុំ ពីក្រសួង ស្ថាប័ន អង្គការ ស្ថាប័ន ជាតិ អន្តរជាតិ នានាជាច្រើន រហូត ចេញជាសេចក្តីព្រាង ដាក់ជូនកិច្ចប្រជុំធ្វើការពិនិត្យពិភាក្សាគ្នាធ្វើការលម្អរ ដើម្បីធ្វើយ៉ាងពង្រឹងប្រសិទ្ធិភាពការងារ ប្រសិទ្ធិភាពថាមពល នៅពេលគោលនយោបាយជាតិស្តីពី ប្រសិទ្ធិភាពថាមពល ២០២២ -២០៣០ ត្រូវបានសម្រេចអនុម័តដាក់អោយដំណើរការនាពេលខាងមុខ ៕

 

Footer ads TVK