Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមអគ្គបណ្ឌិត- សភា ចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ស្នើធនាគារ ABA បន្តផ្ដល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធិបន្ថែមទៀត ជាមួយ មជ្ឈមណ្ឌល បណ្ដុះ ធុរកិច្ចថ្មី “តេជោ” ក្នុងការចូលរួមគាំទ្រ សហការរៀបចំអភិវឌ្ឍ និង ប្រើប្រាស់ ថ្នាល គ្រឹះ ឌីជីថល កម្ពុជា

កាលពីព្រឹកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២២, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ ថា ធនាគារ ABA ដែលដឹកនាំដោយលោក Yves Jacquot ប្រធានក្រុមប្រឹក្សាភិបាល របស់ធនាគារ ABA អមដំណើរដោយលោក Madi Akmambet អភិបាលប្រតិបត្តិធនាគារ ABA, លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA, Dominic Jacques នាយករងផ្នែកអភិវឌ្ឍអន្តររជាតិ នៃ ធនាគារជាតិកាណាដា និង លោកស្រី ធាម រមណីយ នាយិកាទំនាក់ទំនង គូភាគី និង ជាប្រធាន គ្រប់គ្រង តំបន់ធនាគារ ABA។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ដោយបានកោតសរសើរ និងថ្លែងអំណរគុណដល់ធនាគារ ABA ដែលបានចូលរួមយ៉ាងសកម្ម លើការអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុ នៅ កម្ពុជា និងបានណែនាំប្រជាជនកម្ពុជានូវផលិតផល និងសេវាកម្មឌីជីថលថ្មីៗ ប្រកបដោយនវានុវត្តន៍ សំដៅជំរុញវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាទៅមុខមួយកម្រិតទៀត ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” សេនាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិងធនាគារ ABA នាពេលកន្លងមក ដែលបានឆ្លុះបញ្ចាំងតាមរយៈ អនុស្សរណៈ យោគយល់ គ្នា រវាង ស្ថាប័នទាំងពីរ និង ក្នុងកម្មវិធីផ្សេងៗទៀត ក្នុងក្របខណ្ឌធុរកិច្ច ថ្មី បច្ចេកវិទ្យា, បច្ចេកវិទ្យាហិរញ្ញវត្ថុ និងថ្នាលគ្រឹះឌីជីថល។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមអគ្គបណ្ឌិត- សភា ចារ្យ ក៏បានស្នើធនាគារ ABA បន្តផ្ដល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធិបន្ថែម ទៀត ជាមួយ មជ្ឈមណ្ឌល បណ្ដុះ ធុរកិច្ចថ្មី “តេជោ” ក្នុងការចូលរួមគាំទ្រ សហការរៀបចំអភិវឌ្ឍ និង ប្រើប្រាស់ ថ្នាល គ្រឹះ ឌីជីថល កម្ពុជា រួមមាន ថ្នាល ផ្លាស់ប្តូរ ទិន្នន័យកម្ពុជា (CamDX), ថ្នាល CamDigiKey និង ថ្នាល CamDigiPay ផងដែរ ។
លោក Yves Jacquot ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែលបាន ផ្ដល់ការអនុញ្ញាតដល់គណៈប្រតិភូធនាគារ ABA ចូលសម្ដែងការគួរសម ។ លោកបានបន្ថែមថា ធនាគារ ABA កន្លងមកធ្លាប់បានធ្វើការជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” រួចមកហើយ និងនៅ តែ បន្ត ធ្វើ ការ ជាមួយគ្នា បន្តទៀត តបតាមការស្នើសុំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែលក្នុងនោះរួម មានទាំង ការ គាំទ្រ ជាថវិកា មិនមែនថវិកា និងធនធានមនុស្ស (Mentors), ផ្ដួចផ្ដើមបង្កើតកម្មវិធីថ្មី សម្រាប់ គាំទ្រ ដល់ធុរកិច្ចថ្មីបច្ចេកវិទ្យា, ផ្ដល់នូវបរិស្ថានសាកល្បង PayWay សម្រាប់ ធុរកិច្ច ថ្មី ធ្វើ តេស្ដ សាកល្បង និង អភិវឌ្ឍផលិតផល ឬ សេវាកម្មរបស់ខ្លួន, ចូលរួមប្រើប្រាស់ថ្នាលគ្រឹះឌីជីថលផ្សេងៗរបស់ រាជរដ្ឋា ភិ បា ល ដែលគាំទ្រដល់វិស័យហិរញ្ញវត្ថុធនាគារ និង អភិវឌ្ឍថ្នាលគ្រឹះឌីជីថលរួមគ្នា។
ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណសារជាថ្មីម្ដងទៀត ដល់ ធនាគារ ABA និងសង្ឃឹមយ៉ាងមុតមាំថា ធនាគារនឹងបន្តផ្ដល់ការគាំទ្រ និងសហការផ្សេងៗទៀត ជាមួយ រាជរដ្ឋាភិបាល សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា ក្នុងក្របខណ្ឌវិស័យ ហិរញ្ញវត្ថុ ធនាគារ។

Footer ads TVK