Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម​ ជ្រីម​ ឆេងលីម​ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងរដ្ឋបាល​ និងហិរញ្ញវត្ថុ រួមជាមួយក្រុមការងារចុះឃុំមហាខ្ញូង បាននាំយកនូវទេយ្យទាន រួមទាំងបច្ច័យ យកទៅប្រគេនដល់ព្រះសង្ឃគង់ចាំវស្សា នៅក្នុងទីអាមវត្តទាំង៣​ ក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌវេណទី១០ ត្រូវនឹងថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល

ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០​ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិ បាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយឃុំមហាខ្ញូង បានចាត់តាំង​ ឯកឧត្តម​ ជ្រីម​ ឆេងលីម​ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងរដ្ឋបាល​ និងហិរញ្ញវត្ថុ រួមជាមួយក្រុមការ ងារចុះឃុំមហាខ្ញូង បាននាំយកនូវ ទេយ្យទាន រួមទាំងបច្ច័យ យកទៅប្រគេនដល់ព្រះសង្ឃគង់ចាំវស្សា នៅក្នុងទីអាមវត្តទាំង៣​ ក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្ត កំពង់ចាម ។

វត្តទាំង៣ រួមមាន ១, វត្ត រតន ដីដុះ ( អង្គរជ័យ )

២, វត្តរតនបុប្ផារាម (មហាខ្ញូង)

៣, វត្តមហាមង្គល (មហាសៀក)

ស្ថិតនៅ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយក្នុង១វត្តៗ ប្រគេន​ អង្ករ​ មី​ ត្រីខ​ ទឹកត្រី​ ទឹកស៊ីអ៉ីវ​ ស្កស​ ទឹកដោះគោ​ ទឹកផ្លែឈេី​ ទឹកសុទ្ធ​ ស្លាដក​ និងបច្ច័យ​ចំនួន​ ៦០០,០០០ រៀល​ សរុបជាថវិកា​ ៤,៨០០,០០០​ រៀល​។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានចែកថវិកាជូន​ ដល់ លោកអាចារ្យ​ និងយាយជី តាជី​ ទាំង៣វត្ត​ សរុបចំនួន៦០០នាក់​ ដោយក្នុង១នាក់​ ទទួលបានថវិកា​ ៥,០០០រៀល​ សរុបជាថវិកា​ ៣,០០០,០០០ រៀល​ ។ ក្នុងនោះផងដែរក្រុមការងារបានចែកថវិកាជូន​ ប្រជា ការពារទាំង៣វត្ត​ ចំនួន៣០នាក់ ក្នុងម្នាក់ ១ មុឺនរៀល ។​

តាមរយៈ ឯកឧត្តម ជ្រីម​ ឆេងលីម ឯកឧត្តម លី វ៉ាន់ហុង បានជូនថវិកា ឱកាសបុណ្យភ្ជុំបិណ្ឌ​ សម្រាប់​ក្រុមប្រឹក្សាឃុំ មហាខ្ញូង ចំនួន១០នាក់​ មេភូមិ​ និងអនុភូមិ​ ២៧នាក់​ នគរបាល ប៉ុស្ត៍ ៥នាក់​ ដោយក្នុង១នាក់ៗ ទទួលបានថវិកា​ ២០,០០០ រៀល​ ។

ដោយឡែក ឯកឧត្តម លី វ៉ាន់ហុង ក៏បានឧបត្ថម្ភ ជូនដល់គ្រួសារប្រជាជនក្នុងឃុំមហាខ្ញូង ដែលមានសមាជិកទទួលមរណភាព​ និងប្រជាពលរដ្ឋ ដែលទេីបសម្រាលកូន សរុបចំនួន១៧ នាក់ ដោយ សរុបជាថវិកាចំនួន ១,៧០០,០០០រៀល ។

គួររំលឹកដែរថា គោលការណ៍ផ្តល់ជូនថវិកាដល់គ្រួសារសព និង អ្នកសម្រាលកូន នៅតាមបណ្តាភូមិ ឃុំ នៃស្រុកកោះសូទិននេះ ធ្វើឡើងដោយ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយក្នុងម្នាក់ ថវិកា១០ មុឺនរៀល ។

សរុបជារួមនៅក្នុង កម្មវិធីបុណ្យកាន់បិណ្ឌវេណទី ១០ និងចំណាយជារួមអស់ចំនួន ជាង ១០ លានរៀល ៕

Footer ads TVK