Fix Banner Stand
Fix Banner Stand
Footer ads TVK

ប្រទេសម៉ិកស៊ិកទទួលរងករណីរញ្ជួយដីកម្រិត 7.7 រិចទ័រ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកសេដ្ឋកិច្ចឡើយ

ករណីរញ្ជួយដីកម្រិត7.7រិចទ័របានអង្រួនទផ្នែកកណ្តាលនៃប្រទេសម៉ិកស៊ិកនៅថ្ងៃនេះ បន្ទាប់ពីហេតុការណ៍រញ្ជួយបានកើតឡើងក្នុងថ្ងៃសមយុទ្ធថ្នាក់ជាតិប្រហាក់ប្រហែលគ្នានេះ ធ្លាប់បានកើតឡើងដែរក្នុងឆ្នាំ1985និងឆ្នាំ2017។ ការរញ្ជួយដីនេះបានវាយប្រហារប្រទេសម៉ិកស៊ិកនៅម៉ោង13 និង5នាទី ថ្ងៃច័ន្ទ (ម៉ោងក្នុងស្រុក) ហើយវាបានកើតឡើងប្រហែលជា១ម៉ោងបន្ទាប់ពីប្រជាជនម៉ិកស៊ិករាប់លាននាក់បានចេញមកក្រៅដើម្បីសមដើម្បីប្រារព្ធពិធីសមយុទ្ធថា្នក់ជាតិឆ្នាំ2022 នៅទូទាំងប្រទេស។ ភ្លាមៗក្រុមការងារបានព្យាយាមជម្លៀសក្រុមមនុស្សជាអ្នកចូលរួមធ្វើលំហាត់សមឲ្យមកខាងក្រៅអាគារតាមលំដាប់លំដោយ ព្រោះនៅម៉ោងប្រហែលជា 12 ថ្ងៃត្រង់ ក្រុមការងារបានចាប់ផ្តើមហាត់សមយុទ្ធហើយក៏មានហេតុការណ៍រញ្ជូយតែម្តងក្រោយការជូនដំណឹងរបស់ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយ។ អ្នកចូលរួមជាជនជាតិម្នាក់បានឲ្យដឹងថា៖ យើងទាំងអស់គ្នាបានចេញមកខាងក្រៅ ក្រោយការណែនាំពីការជូនដំណឹងនេះ។ ភ្លាមៗនោះខ្ញុំបានលឺសម្លេងសំឡេងរោទិ៍ម្តងទៀត ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ មុនដំបូងខ្ញុំគិតថាជាការជូនដំណឹងពីការបន្តសមយុទ្ធមួយទៀត ស្រាប់តែភ្លាមៗខ្ញុំឃើញមនុស្សជាច្រើនរត់ទាំងភ័យស្លន់ស្លោ ហើយរត់ចេញមកក្រៅតែម្តង។ នៅពេលដែលយើងរត់ចេញមកក្រៅ យើងមានអារម្មណ៍ថារំញ័ររញ្ជួយខ្លាំងណាស់ ហើយយើងពិតជាដឹងថាមានការរញ្ជួយដីពិតប្រាកដមែន»។ ប្រជាជនម៉ិកស៊ិកនៅក្នុងរដ្ឋដែលរងផលប៉ះពាល់ខ្លាំងបំផុតបានចេញទៅតាមផ្លូវនានា ខណៈដែលនៅក្នុងរដ្ឋធានីម៉ិកស៊ិ ដែលជាទីកន្លែងមានការរញ្ជួយខ្លាំង បន្ទាប់ពីមានការជូនដំណឹងអំពីការរញ្ជួយដីដ៏សកម្ម ហើយមនុស្សរាប់ពាន់នាក់បានរត់ចេញមកក្រៅអគារតាមផ្លូវផ្សេងៗ។យោងតាមទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសម៉ិកស៊ិកបាននិយាយថាការរញ្ជួយដីបានសម្លាប់មនុស្សម្នាក់នៅក្នុងរដ្ឋ Colima និងមិនមានការខាតបង់ផ្នែកសេដ្ឋកិច្ចធំដុំនោះទេ ហើយចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅចម្ងាយ 63 គីឡូម៉ែត្រភាគខាងត្បូងនៃតំបន់ Coalcoman ក្នុងរដ្ឋ Michoacan ក្នុងជម្រៅ 15 គីឡូម៉ែត្រ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ

 

Footer ads TVK