Fix Banner Stand
Fix Banner Stand
Footer ads TVK

ប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គមបានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលព្រមផ្លាស់ប្តូរលំនៅដ្ឋានពីតំបន់រមណីយដ្ឋានអង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប 

ប្រតិបត្តិតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, នៅថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២, ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន។

គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គមបានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលព្រមផ្លាស់ប្តូរលំនៅដ្ឋានពីតំបន់រមណីយដ្ឋានអង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមចុះពិនិត្យផងដែរពីតំណាងក្រសួងផែនការ, តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ក្នុងគោលបំណងចុះពិនិត្យ សំណេះសំណាល និងសម្របសម្រួលជំរុញការផ្តល់កិច្ចគាំពារសង្គមផ្សេងៗ និង ការផ្តល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋ។

ក្នុងអំឡុងពេលចុះពិនិត្យ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានជាក់ស្តែង, ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ព្រះរាជាណាចក្រកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ, ការបង្រួបបង្រួមជាតិ, ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា បច្ចុប្បន្នកម្ពុជាបាន និងកំពុងជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ជាពិសេសការជួយគាំពារគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាក់ស្តែងប្រជាពលរដ្ឋក្រីក្រពិតប្រាកដដែលងាយរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារតែវិបត្តិកូវីដ-១៩ ប្រមាណ ៧០ម៉ឺនគ្រួសារ (ស្មើនឹងជិត៣លាននាក់) ទទួលបានការឧបត្តម្ភជាសាច់ប្រាក់ប្រចាំខែចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន ដោយរាជរដ្ឋាភិបាលកម្ពុជាបានចំណាយអស់ជាង បីពាន់មួយរយប៊ីលាន ស្មើនឹងប្រមាណ ៧៧៥ លានដុល្លារអាមេរិក គិតត្រឹមខែសីហា ឆ្នាំ២០២២នេះ ដែលជាថវិកាផ្តល់សេវាគាំពារសង្គមដ៏ធំមួយមិនធ្លាប់មានពីមុនមក។ ដោយឡែក តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ក្រុមការងារនៃក្រុមប្រឹក្សាជាតិគាំពារសង្គម នឹងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា សម្របសម្រួលផ្តល់សេវាគាំពារសង្គមនានាជូនបងប្អូនដែលព្រមផ្លាស់ប្តូរលំនៅដ្ឋានពីតំបន់រមណីយដ្ឋានអង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ តាមរយៈការចេញបណ្ណសមធម៌ (បណ្ណក្រីក្រ) ក៏ដូចជាដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើរឱ្យគ្រប់តំណាងភាគីពាក់ព័ន្ធសហការគ្នាដើម្បីសម្រួលដល់ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋឱ្យបានរលូន។ ទន្ទឹមនឹងនេះ ឧត្តមរដ្ឋលេខាធិការ ក៏បានស្នើគិតគូរលទ្ធភាពផ្តល់ការគាំទ្រនានាដោយក្នុងនោះការងារផ្តល់សេវាគាំពារសង្គមដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយការផ្លាស់ប្តូរទីលំនៅផងដែរ។

សូមបញ្ជាក់ជូនថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយមួយចំនួនដើម្បីអភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលនឹងត្រូវផ្លាស់មកតាំងទីថ្មីនៅតំបន់ភូមិធម្មជាតិរុនតាឯកនេះ។ គោលនយោបាយទាំងនោះ រួមមានការធានានូវការដឹកជញ្ជូនសម្ភារពីទីតាំងចាស់មកទីតាំងថ្មី, ផ្តល់ថវិកា ១ ២០០ ០០០រៀល ស័ង្កសី៣០សន្លឹក ក្នុងមួយគ្រួសារ ដើម្បីរួមចំណែកកសាងលំនៅឋាន និងផ្តល់សមធម៌ (បណ្ណក្រីក្រ) ទាំងសម្រាប់ពលរដ្ឋទើបស្ម័គ្រចិត្តមកថ្មីនៅភូមិត្រពាំងសេស និងទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប និងពលរដ្ឋ ៥៩៤គ្រួសារ ដែលរើមកពីតំបន់មាត់ស្ទឹងសៀមរាប ក្នុងឆ្នាំ២០២០ផង។

Footer ads TVK