Fix Banner Stand
Fix Banner Stand
Footer ads TVK

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១របស់ការិយាល័យទំនាក់ទំនង BLO

ខេត្តស្វាយរៀង ÷ នាព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់ការិយាល័យទំនាក់ទំនង BLOបាវិត នៅសាលប្រជុំVIP ព្រៃបាសាក់ សាលាខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការចូលរួមពីលោកអភិបាលរងក្រុងបាវិត និងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកឧត្ដមសេនីយ៍ស្នងការរងនគរបាលខេត្ត និងសហការី លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តនិងសហការី លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត លោកនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកប្រធានការិយាល័យគយ និងរដ្ឋាករបាវិត មេបញ្ជាការវរនគរបាលការពារព្រំដែនលេខ៦០៩(ត្បូង) និងលេខ៦១១(ជើង) និងប្រធានក្រុមនគរបាលប្រចាំការិយាល័យ(BLO)៕

Footer ads TVK