Fix Banner Stand
Fix Banner Stand
Footer ads TVK

ប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌរបស់ប្រជាពុទ្ធបរិស័ទខ្មែរ

ស្របពេលដែលពិធីកាន់បិណ្ឌកាន់តែកៀកជិតបញ្ចប់ទៅហើយ ដូច្នេះនៅពេលនេះយើងខ្ញុំសូមចែករំលែកជូនលោកអ្នកនូវពិធីបុណ្យភ្ជុំបិណ្ឌវិញម្តង ដោយបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋខ្មែរដើម្បីនឹករលឹកដល់សាច់ញាតិដែលបានចែកឋាន ឬ ទទួលមរណៈកាលជាយូរលង់ណាស់មកហើយ។ យោងតាមការកំណត់នៃប្រតិទិនពុទ្ធសាសនាតាមដំណើរគោលចររបស់ព្រះចន្ទដែលរាប់តាមរង្វាស់នៃឆ្នាំចន្ទគតិនៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា “ពិធីសែនដូនតា” ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរមកម៉្លេះ ដែលគេបានជួបប្រទះនៅសិលាចារឹកនៅស.វទី៩ ក្នុងរាជព្រះបាទយសោវរ្ម័នទី១ ដែលបានរៀបរាប់ត្រួសៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំៗ ហើយបានផ្ដាំឱ្យព្រះកឹង ដែលមានន័យថា ព្រះភូមិ ឬ យមទូតឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង ទៅជូនដូនតា។ ពិធីសែនដូនតា ដែលជាអរិយធម៌ នៃវប្បធម៌ខ្មែរជំនាន់ដើម ដែលធ្វើឡើងដើម្បីផ្ដល់ជាកុសលផលបុណ្យដល់សាច់ញាតិខ្លួនដែលបានស្លាប់ទៅហើយក្ដី។ ពិធីបុណ្យភ្ជុំបិណ្ឌ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និង ខែតុលា ដែលជាពិធីបុណ្យមានរយៈពេលវែងជាងគេរហូតដល់១៥ថ្ងៃ ជារៀងរាល់ឆ្នាំរបស់ប្រជាពលរដ្ឋកម្ពុជា ហើយប្រជាពលរដ្ឋគ្រប់រូបនឹងត្រូវឈប់សំរាកពីការងាររយៈពេល៣ថ្ងៃនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ឬ បិណ្ឌធំដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះនាថ្ងៃចុងក្រោយដើម្បីមានឱកាសបានរៀបចំម្ហូបអាហារដើម្បីសែនដូនតា និង ជូនដូនតា ជូនសាច់ញាតិរបស់ពួកគេត្រឡប់ទៅវិញ និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនមានជីដូនជីតាញាត្តិការទាំងអស់ជាពិសេសសូមឧទ្ទិសជូនដល់ដួងវិញាណក្ខ័ន្ធបុព្វការីជនមានយុទ្ធជន យុទ្ធនារី ដែលបានបូជាអាយុជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជននូវគ្រប់កាលៈទេសៈរហូតបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរៀងរាល់មួយឆ្នាំម្ដង។ជាក់ស្តែងពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនៅឆ្នាំខាលនេះ ហាក់មានភាពអធិកអធមជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកប្រទេសឡើងវិញ ក្រោយពេលមានវិធានការ៣កុំ និង ៣ការពារ របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលផ្តល់ជាលទ្ធភាពឲ្យមានការចូលរួម និង រៀបចំពិធីបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ បានប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ នៅតាមបណ្តាទីវត្តអារាមនានានៅទូទាំងប្រទេស ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្ររាជាណាចក្រកម្ពុជាបានដឹកនាំនិងកសាង ប្រទេសជាតិឲ្យមានសុខសន្តិភាព និង ការអភិវឌ្ឍន៍រីចំរើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធិចក្រ និង វិស័យ អណាចក្រ រក្សាបាននូវកំណើនសេដ្ឋកិច្ចដែលធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋរស់នៅសមរម្យ ៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK