Fix Banner Stand
Fix Banner Stand
Footer ads TVK

យោធភូមិភាគទី៥ អញ្ជើញឆ្លងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តធម្មនិមិត្តរាជបុប្ផារាម(ហៅវត្តប៉ាឆា) ស្ថិត នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ខេត្តបាត់ដំបង÷ថ្ងៃអង្គារ ១០ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន ទូទាំងយោធភូមិភាគទី៥ បានអញ្ជើញឆ្លងពិធីបុណ្យកាន់បិណ្ឌ វេនទី១០ របស់យោធភូមិភាគទី៥ នៅវត្តធម្មនិមិត្តរាជបុប្ផារាម(ហៅវត្តប៉ាឆា) ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អញ្ជើញចូលរួមក្នុងពិធីនេះផងដែរ លោកមេបញ្ជាការរង នាយសេនាធិការរង នាយ នាយរង ការិយាល័យ មេបញ្ជាការ តាមបណ្តាអង្គភាពចំណុះ លោកជំទាវ លោកស្រី ជាភរិយា និងនាយទាហាន នាយទាហានរង ពលទាហានចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៥ ព្រមទាំងពុទ្ធបរិស័ទជាច្រើនកុះករបានចូលរួម។

ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនេះ លោក ឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់អំពីតម្លៃនៃសន្តិភាព មានសន្តិភាពមានការអភិវឌ្ឍន៍ ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ សូមឲ្យបងប្អូនមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានស្វែងរកសន្តិភាព និងអភិវឌ្ឍឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។

ក្នុងនាមគណៈកម្មការបុណ្យ យោធភូមិភាគទី៥ សូមឧទ្ទិសនូវមហាកុសល ផលបុណ្យដែលបានធ្វើទៅហើយក្នុងថ្ងៃនេះ ជូនដល់បុព្វការីជនមាន មាតាបិតា ជីដូនជីតា និងសព្វញាតិគ្រប់សណ្តាន ក្នុងសង្សារវដ្ដ ដែលបានចែកឋានទៅកាន់លោកខាងមុខ ពិសេសក៏សូមឧទ្ទិសមហាកុសលនេះផងដែរ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិ និងវីរយុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ដែលបានបូជាអាយុជីវិត ចូលរួមក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងទឹកដីកម្ពុជា នាពេលកន្លងមក សូមអ្នកទាំងនោះ មកទទួលយកនូវផល្លានិសង្ឃដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុង រដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឲ្យអំណាចនៃអានិសង្ឃដែលបានធ្វើនៅក្នុងវេនកាន់បិណ្ឌទី១០នេះ ជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្តអ្នកទាំងនោះ បានទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងពិធីកាន់បិណ្ឌវេនទី១០ យោធភូមិភាគទី៥នាពេល នេះ បច្ច័យបានពីចំណូលបុណ្យសរុបចំនួន ២១.៣៧៥ .០០០រៀល តំកល់វត្ត ចំនួន៥.០០០.០០០រៀល មានអង្ករ ២០០គីឡូក្រាម ត្រីខ ៥កេស ភេសជ្ជ: ៧កេស ទឹកបរិសុទ្ធ ៥កេស និងមី ៥កេស និង ប្រគេនព្រះចៅអធិការវត្ត សាដក ១ប្រអប់ បច្ច័យ ៨០.០០០រៀល គ្រូសូត្រឆ្វេង ស្ដាំ សាដក ១ប្រអប់ បច្ច័យ ៥០.០០០ រៀល ព្រះសង្ឃ ៧៧អង្គ មួយអង្គ សាដក ១ប្រអប់ បច្ច័យ ២០.០០០រៀល,លោកអាចារ្យ ២នាក់ ស៊ូង ១ កញ្ចប់ ថវិកា ២០.០០០រៀល គណៈកម្មការនិងដូន ជី១០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ស ១ដុំ ថវិកា ១០.០០០រៀល,គណៈកម្មាការវត្តរៀបចំបុណ្យ ៣០០. ០០០រៀល ក្មេងវត្ត ៣០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០០០រៀល និងបានចែករំលែកជួយដល់វេនទី១១ ដែលមានការខ្វះខាត ចំនួន ៦០០.០០០រៀលផងដែរ៕

Footer ads TVK