Fix Banner Stand
Fix Banner Stand
Footer ads TVK

កម្ពុជាទទួលសម្ភារយោធាជាជំនួយឥតសំណងពីក្រសួងការពារជាតិចិន ដែលធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ សម្ភារយោធាជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិ នៃសាធាររដ្ឋប្រជាមានិតចិន ត្រូវបានរៀបចំពិធីប្រគល់ដល់ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ។
ពិធីប្រគល់ និងទទួលសម្ភារយោធានេះឪធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ពិធីចុះហត្ថលេខាប្រគល់ និងទទួលសម្ភារយោធានេះ នឹងធ្វើឡើងរវាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយអនុព័ន្ធយោធាចិន ប្រចាំកម្ពុជា។

Footer ads TVK