Fix Banner Stand
Fix Banner Stand
Footer ads TVK

សាលាក្តីខ្មែរក្រហម នឹងប្រកាសសាលដីកាបណ្តឹងសាទុក្ខមេដឹកនាំខ្មែរក្រហម ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២

សាលាក្តីខ្មែរក្រហម នឹងប្រកាសសាលដីកាបណ្តឹងសាទុក្ខមេដឹកនាំខ្មែរក្រហម ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថាតុលាការខ្មែរក្រហម នឹងប្រកាសសាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបប្រជាធិបតេយ្យកម្ពុជា លោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

អង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានកាត់ទោស លោក ខៀវ សំផន ឱ្យជាប់គុកអស់មួយជីវិត ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម,ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ៕

 

Footer ads TVK