Fix Banner Stand
Fix Banner Stand
Footer ads TVK

សម្តេចតេជោ ហ៊ុន សែន សូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិកនិងកាណាដានិងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបានអាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លីនិងមានកម្មវិធីច្រើន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២នេះ បានបង្ហោះសារក្នុងហ្វេសប៊ុកផេកផ្លូវការ ដោយបានបញ្ជាក់ថា បងប្អូនរួមជនរួមជាតិជាទីគោពស្រឡាញ់!
ថ្ងៃស្អែក២១កញ្ញា២០២៣ខ្ញុំនឹងដឹកនាំគណប្រតិភូទៅចូលរួមមហាសន្និបាតអង្គការ
សហប្រជាជាតិលើកទី៧៧នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។បន្ទាប់ពីនោះនឹងបន្តដំណើរ ទៅទស្សនកិច្ចផ្លូវការនៅគុយបាព្រមទាំងបន្ត ដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុនដើម្បីចូលរួមបុណ្យសពឯកឧត្តមសុីនហ្សូ អាបេអតីតនាយករដ្ឋមន្ត្រីជប៉ុន។

ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិកនិងកាណាដានិងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបានអាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លីនិងមានកម្មវិធីច្រើន។ម្យ៉ាងទៀតយើងក៍ទើបជួបគ្នាកាលពីខែឧសភា២០២២កន្លងទៅនៅទីក្រុងវ៉ាសុីនតុនហើយដែរ។សង្ឃឹមថាបងប្អូននឹងមានការយោគយល់។
សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើននិងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕

Footer ads TVK