Fix Banner Stand
Fix Banner Stand
Footer ads TVK

ក្រុមអ្នកជំនាញការអន្តរជាតិ Adhoc អញ្ជើញចុះត្រួតពិនិត្យ ពិភាក្សា និងផ្តល់អនុសាសន៍លើការងារអភិរក្ស និងការងារអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

ក្រុមអ្នកជំនាញការអន្តរជាតិ Adhoc អញ្ជើញចុះត្រួតពិនិត្យ ពិភាក្សា និងផ្តល់អនុសាសន៍លើការងារអភិរក្ស និងការងារអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារទទួលបន្ទុកការងារក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អមដោយប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ បានទទួលស្វាគមន៍ក្រុមអ្នកជំនាញការអន្តរជាតិ Adhoc អញ្ជើញចុះត្រួតពិនិត្យ ពិភាក្សា និងផ្តល់អនុសាសន៍លើការងារអភិរក្ស និងការងារអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ សម្រាប់យកទៅពិភាក្សាលម្អិតក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៧នៃអាជ្ញាធរជាតិព្រះវិហារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ ការងារដែលក្រុមអ្នកជំនាញការអន្តរជាតិបានចុះពិនិត្យ និងពិភាក្សារួមមាន៖

-ពិនិត្យ និងពិភាក្សាលេីគម្រោងអភិរក្សប្រាង្គឥដ្ឋនៅទិសអាគ្នេយ៍ ទិសឦសានក្នុងបរិវេណប្រាសាទក្រចាប់ និងគម្រោងជួសជុលបល័្លង្កតម្កល់បដិមាដែលទើបកំណាយបាន

-ពិនិត្យ និងពិភាក្សាលើទីតាំងតម្កល់បដិមាព្រះឥសូររាំ​

-ពិនិត្យ និងពិភាក្សាលើគម្រោងសាងសង់ឃ្លាំងដាក់វត្ថុសិល្បៈ

-ពិនិត្យ និងពិភាក្សាលើទីតាំងរៀបចំធ្វើផ្លូវវង់ទស្សនាថ្មី

-ចុះពិនិត្យពិភាក្សាទីតាំងរៀបចំចំណតឡានថ្មីនៅខាងជើងប្រាសាទធំ៕

 

អត្ថបទ និងរូបភាព ៖ ថាច់ ផានិត

Footer ads TVK