Fix Banner Stand
Fix Banner Stand
Footer ads TVK

កម្មវិធី «ភ្ជុំបិណ្ឌ៖ តោះ ទៅវេចនំអន្សមរួមគ្នា» បានទទួលស្វាគមន៍អ្នកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំង៣ថ្ងៃ ពោលគឺ តាំងពីថ្ងៃបើក កម្មវិធីនា ថ្ងៃ ទី ១៥ និងថ្ងៃទី ១៧, ១៨ ខែ កញ្ញាកន្លងទៅ

កម្មវិធី «ភ្ជុំបិណ្ឌ៖ តោះ ទៅវេចនំអន្សមរួមគ្នា» បានទទួលស្វាគមន៍អ្នកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំង៣ថ្ងៃ ពោលគឺ តាំងពីថ្ងៃបើក កម្មវិធីនា ថ្ងៃ ទី ១៥ និងថ្ងៃទី ១៧, ១៨ ខែ កញ្ញាកន្លងទៅ។ 

 ជាលទ្ធផលនៅថ្ងៃ កម្មវិធីដែលទើបកន្លងទៅថ្មីៗ នេះពិតជា មានអ្នកចូលរួមច្រើនមែន ដោយសារការរៀបចំ ល្អទាំងតំបន់ នំ អន្សម ប្លែកៗ ដែលអាចឲអ្នកចូលរួមអាចដើរមើលភ្លក់ នំ និងជាវនំខ្មែរ ។ លើសពីនេះទៅទៀតអ្នកចូលរួម មិនធុញថប់ និងអាចកម្សាន្តសប្បាយដោយសារក្រុមសិល្បករ នៅចាំកំដរបរិយាកាសពេញមួយថ្ងៃ។

នៅក្នុងកម្មវិធីបានរៀបចំបែបផ្ទះ ខ្មែរ ដោយមានផ្លែឈើ តាំងលម្អតាមបរិវេណខាងមុខ។ នៅទីតាំងជាច្រើននោះបានបង្ហាញ ពីរបៀប ត្រាំអង្ករ ត្រាំសណ្ដែក របៀបវេច របៀបចង និង ស្ងោអន្សមព្រមទាំង នំបត់ នំគម ព្រមទាំងនំ ឭខ្មែរផ្សេងៗទៀត។ ក្រឡកទៅមើលអ្នកចូលរួមវិញមានទាំងសិស្សានុសិស្សហើយអ្វីដែលកាន់តែ ពិសេសគឺ អាណាព្យាបាលបាននាំកូនតូចៗមករៀនវេចនំដើម្បីឲ្យស្គាល់ពីនំអន្សមខ្មែរ ដែល មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយដើម្បីឲ្យពួកគេ ចេះថែរក្សាកេរ្តិ៍ពីដូនតាបាន បន្សល់ទុក។

 កម្មវិធី «ភ្ជុំបិណ្ឌ៖ តោះ ទៅវេចនំអន្សមរួមគ្នា» បានបញ្ចប់ ទៅដោយរលូនក្រោម បរិយាកាសដ៏រីករាយក្នុងនាមមហាគ្រួសារខ្មែរហើយក្នុងនោះសហភាពសហព័ន្ធ យុវជន កម្ពុជា អរគុណដល់បងប្អូន ប្រជាពលរដ្ឋ យុវជន យុវនារី និង ប្អូនៗសិស្សានុសិស្សដែលបានចូលរួម វេចនំខ្មែរថែរក្សា និងលើកស្ទួយ វប្បធម៌ យើងជាពិសេសទំនៀមទម្លាប់នៃការ វេចនំអន្សម នំបត់និង នំគម៕

 

Footer ads TVK