Fix Banner Stand
Fix Banner Stand
Footer ads TVK

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រួមជាមួយលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក  និងលោកនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកនាយការិយាល័យបេតិភណ្ឌ លោកនាយការិយាល័យសណ្តាប់ធ្នាប់  បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក មន្រ្តីការិយាល័យប្រឆាំងបទល្មើសសេដ្ធកិច្ច មន្រ្តីការិយាល័យបេតិភណ្ឌ និងមន្រ្តីការិយាល័យសណ្តាប់ធ្នាប់ ។

ក្នុងពិធីនេះដែរក៏មានការដឹកនាំកិច្ចប្រជុំបូកសរុបលិទ្ធផលការងារប្រចាំខែកញ្ញឆ្នាំ២០២២លើកទិសដៅការងារសម្រាប់ខែតុលាឆ្នាំ២០២២និងកិច្ចការងារការពារ សុខសុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងឱកាសពីធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌជាពិសេសត្រូវយកចិត្តទុកដាក់បង្រាបល្បែងសុីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន។

ពិធីនេះមានការចូលរួមពី លោក-លោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្ដិ៍ និងមន្ត្រីពាក់ព័ន្ធចំណុះអធិការដ្ឋាននគរបាលខណ្ឌទួលគោកផងដែរ។

Footer ads TVK