Fix Banner Stand
Fix Banner Stand
Footer ads TVK

ការងារចាក់ក្រាលកៅស៊ូផ្លូវជាតិលេខ២ ចាប់ពីស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូល ព្រះនរាយណ៍សម្រេចបាន៧០% ហើយ

ការងារចាក់ក្រាលកៅស៊ូផ្លូវជាតិលេខ២ ចាប់ពីស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូល ព្រះនរាយណ៍សម្រេចបាន៧០%ហើយ

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការងារចាក់ក្រាលកៅស៊ូផ្លូវជាតិលេខ២ ចាប់ពីស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូល ព្រះនរាយណ៍ មានប្រវែងផ្លូវ ៤៣២០ ម៉ែត្រ  ទទឹងផ្លូវ ១៨ម៉ែត្រកម្រាស់កៅស៊ូអ៊ុតថ្មី ៦ហ៊ុន ដែលរហូតមកពេលនេះសម្រេចបាន៧០%ហើយ

មន្ត្រីជំនាញមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវសូមមេត្តាយោគយល់ ដល់ក្រុមការងារ សម្រាប់ការបិទផ្លូវ ដែលបណ្តាលអោយមានការស្ទះចរាចរណ៍។ ក្រុមការងារនឹងព្យាយាមបញ្ចប់ អោយបានលឿន ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាព។

Footer ads TVK