Fix Banner Stand
Fix Banner Stand
Footer ads TVK

ព្រះបរមរាជវាំង Buckingham បញ្ចេញព្រះឆាយាល័ក្ខណ៍ផ្លូវការរបស់ព្រះមហារក្សត្រិយានី Elizabeth ទី II

ព្រះបរមរាជវាំង Buckingham បានប្រកាសចេញផ្សព្វផ្សាយនូវព្រះឆាយាល័ក្ខណ៍ផ្លូវការថ្វាយចំពោះព្រះមហារក្សត្រិយានី Elizabeth ទី II សម្រាប់ប្រើប្រាស់ក្នុងព្រះរាជពិធីបុណ្យព្រះសពថ្នាក់រដ្ឋ។ ព្រះឆាយាល័ក្ខណ៍ដែលបានចេញផ្សាយជាផ្លូវការនេះគឺជាព្រះឆាយាល័ក្ខណ៍ដែលព្រះមហាក្សត្រី Elizabeth ទី II យាងថតនៅឯវិមាន Windsor Castle ក្នុងខែឧសភាឆ្នាំ 2022 កន្លងទៅ ប្រកបដោយស្នាមញញឹមស្រស់ស្រាយ និងផ្តល់ភាពកក់ក្តៅជាទីបំផុតសម្រាប់ប្រជាជនចក្រភពអង់គ្លេសនិងបណ្តាប្រជាជាតិដទៃទៀតដែលគោរពស្រលាញ់ព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រី Elizabeth ទី II ៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK