Fix Banner Stand
Fix Banner Stand
Footer ads TVK

អាជ្ញាធរខេត្តប៉ៃលិន កំពុងរៀបចំកែរលម្អសោភ័ណ្ឌភាព រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ដើម្បីទទួលភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន សសយក ខេត្ត និងងក្រុមការងារ ចុះធ្វើការរៀបចំកែរលម្អសោភ័ណ្ឌភាព និងអនាម័យបរិស្ថាន នៅរមនីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ទឹកធ្លាក់ភ្នំខៀវ) ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានកំពុងខិតខំកែរលម្អហេដ្ឋារចនាសម្ព័ន្ធនានា និងសួនច្បារសាធារណៈ ឱ្យបានកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខមាលភាពសាធារណៈ ជាពិសេសការកែរលម្អ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍នានា នៅក្នុងខេត្ត សម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើងឱ្យបានកាន់តែច្រើន ដែលជាកត្តាចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង ។ ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសំអាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួន ឲ្យបានជាប្រចាំ ជាពិសេស អាជីករលក់ដូរនៅតាមទីសាធារណៈ តាមសួនច្បារ និងតាមតំបន់រមណីយដ្ឋានទេសចរណ៍ ត្រូវធ្វើការវេចខ្ចប់កាកសំណល់ ឬសំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ ។ សូមបញ្ជាក់ថា៖ រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ជារមណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត បានស្ថាបនារួចរាល់ ផ្លូវបេតុងអាមេ ១ខ្សែរ ប្រវែងជាង ៣គីឡូម៉ែត្រ ឡើងទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ មកលេងកំសាន្ត ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន

Footer ads TVK