Fix Banner Stand
Fix Banner Stand
Footer ads TVK

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំកិច្ចប្រជុំដេីម្បី​រក្សាសន្តិសុខ សណ្តាប់ធ្នាប់​ និងបង្រ្កាបល្បែងសុីគ្រប់ប្រភេទ​ 

ខេត្តស្ទឹងត្រែង÷នៅព្រឹកថ្ងៃចន្ទ ៩រោច​ ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២២នេះ

អនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស្វាយ​ សំអ៊ាង​ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពលើការការរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ និងការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង​។

 

កិច្ចប្រជុំនេះមានការចូលរួម ពីអភិបាលរងខេត្ត​ នាយករដ្ឋបាលសាលាខេត្ត​​ អភិបាលក្រុង​ ស្រុក​ ​កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ អធិការនៃអធិការដ្ឋាននគរបាលក្រុង​ ស្រុក​​ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕

 

Footer ads TVK