Fix Banner Stand
Fix Banner Stand
Footer ads TVK

ក្រុមយុវជនកម្ពុជា U20 បញ្ចប់បេសកម្ម AFC U20 នៅប្រទេសតាជីគីស្ថាន ដោយរកបានត្រឹម ១ពិន្ទុ

ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​កម្ពុជាបានបញ្ចប់​ការប្រកួត​ជម្រុះ​ពានរង្វាន់​យុវជន​អាស៊ី​ AFC U20 Asian Cup 2022 ​ ដោយឆ្លងកាត់ ៣ ប្រកួត ​ស្មើរ ១ និង​ចាញ់ ២ រកបាន​ត្រឹម ១​ពិន្ទុ​ប៉ុណ្ណោះ ។​

​សម្រាប់​ការប្រកួត​បញ្ច​ប់ពូ​ល​ I ​កាលពី​រាត្រី​ថ្ងៃទី​១៨ ខែកញ្ញា ក្រុម​គោព្រៃ​ជំទង់​កម្ពុជាបាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ U20 ​តាជី​គី​ស្ថានដោយ​លទ្ធផល ២-១។​ ​ក្រុមម្ចាស់ផ្ទះសុតនាំមុខកម្ពុជា ១ទល់០ ដោយ កីឡាករ​ Kamolov ​នៅ​នាទី​៥៩ នៅ​វគ្គ​ទី​២ បន្ទាប់មកក្រុមកម្ពុជាព្យាយាមរកគ្រាប់បាល់វិញដែរលុះដល់នាទី​ទី៦៤ កីឡាករ ហៅ សុខ​នេ​ត ទែតបាល់បញ្ជុលទីតាមស្មើរ១ទល់១ មុន​កីឡាករ​ Nishonobojzoda ​រកបាន ១​គ្រាប់​បន្ថែម​ទៀតដោយបាល់ប៉េណាល់ទី ដែលជា​គ្រាប់​ជ័យជម្នះ​របស់​ក្រុម​ម្ចាស់ផ្ទះ និង​ជួយ​ឲ្យ​ពួកគេ​ឡើង​វគ្គ​ចុងក្រោយ​ឆ្នាំ​២០២៣ នាប្រទេសអ៊ុយបេគីស្ថាន ។​

​គួរ​ដឹងថា ៣​ប្រកួត​របស់​ក្រុមយុវជន​ U20 ​កម្ពុជា ប្រកួត​ទី​១ បាន​ចាញ់​លី​បង់ ១-០ បន្ទាប់មក​បាន​ប្រកួត​ស្មើ​សិង្ហ​បុរី ១-១ មុន​ប្រកួត​ចុងក្រោយចាញ់​តាជី​គី​ស្ថាន ២-១ ៕

Footer ads TVK