Fix Banner Stand
Fix Banner Stand
Footer ads TVK

កីឡាករបាល់ទាត់ដ៏ល្បីរបស់អង់គ្លេស David Beckham ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រី Elizabethទី II តាំងពីម៉ោង២ព្រឹកព្រលឹមជាមួយមហាជនទូទៅក្នុងទឹកមុខក្រៀមក្រំបំផុត

កីឡាករបាល់ទាត់ដ៏ឆ្នើមនិងល្បីល្បាញរបស់ចក្រភពអង់គ្លេសលោក David Beckham បានចូលតម្រង់ជួរជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់នាក់ ដើម្បីចូលទៅគោរពព្រះវិញ្ញាណក្ខន្ធម្ចាស់ក្សត្រី Elizabethទី II នៅក្នុងវិមាន Westminster Hall ក្នុងទឹកមុខក្រៀមក្រំក្តុកក្តួលជាទីបំផុត។ នៅពេលនោះមនុស្សគ្រប់គ្នាបានប្រទះឃើញអតីតប្រធានក្រុមបាល់ទាត់អង់គ្លេសដ៏ល្បីរូបនេះស្ថិតក្នុងជួរអ្នកកាន់ទុក្ខក្បែរវិមានសភារបស់ចក្រភពអង់គ្លេសនៅពេលអាហារថ្ងៃត្រង់។ លោកត្រូវបានគេជឿជាក់ថាបានចូលមកតម្រង់ជួរជាមួយប្រជាជនទូទៅតាំងពីម៉ោង2ព្រឹកព្រលឹមរហូតដល់ម៉ោងអាហារថ្ងៃត្រង់ ប្រមាណជាង10ម៉ោងជាមួយមនុស្សរាប់ពាន់នាក់ ដើម្បីសម្តែងការដឹងគុណចំពោះព្រះមហាក្សត្រី។ លើសពីនេះទៅទៀតក្រុមមន្ត្រីបានផ្តាច់ការតម្រង់ជួរជាបណ្តោះអាសន្ននៅពេលប្រជាជនសម្រុកតម្រង់ជួរពេញឧទ្យានខាងក្រៅលើសពីការរំពឹងទុក! ប្រជាជនបានមករង់ចាំតម្រង់ដោយដើរយឺតៗនិងចំណាយពេលលើសពី១២ម៉ោង ឬ ២៤ម៉ោងក៏មានដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK