Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមបណ្ឌិត កៅ ថាច លោកជំទាវ និងក្រុមគ្រួសារអញ្ជើញចូលរួមពិធីកាន់បិណ្ឌនៅវត្តរាជបូណ៌ក្រុងសៀមរាបនិងប្រគេនទេយ្យវត្ថុដល់វត្តប្រាសាទស្រះកណ្តាល​(ខ្ចាស់) នៅស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ

ខេត្តសៀមរាប÷ព្រឹកថ្ងៃអាទិត្យ ៨ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តរាជបូណ៌ ក្នុងទឹកដីខេត្តសៀមរាប ។

 

បន្ទាប់មកឯកឧត្ដមបណ្ឌិត​ កៅ​ ថាច អគ្គនាយកធនាគារ​អភិវឌ្ឍន៍​ជនបទ​និងលោកជំទាវ​ បានបន្តទៅ កាន់វត្តប្រាសាទស្រះកណ្តាល​(ខ្ចាស់​)ឃុំបុស្បូវ​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យដោយបានប្រគេន ទេយ្យវត្ថុ មានអង្ករទម្ងន់២តោន និង ផ្លែឈើ៩កេស ព្រមទាំងបច្ច័យបួន ប្រគេនព្រះសង្ឍ​ដែលគង់ចាំព្រះវស្សានៅទីនោះ។

 

ឯកឧត្តមបណ្ឌិត កៅ ថាច,លោកជំទាវនិងក្រុមគ្រួសារតែងតែចូលរួមគោរពពិធីកាន់បិណ្ឌនៅវត្តរាជបូណ៌ស្ថិតក្នុងក្រុងសៀមរាបជារៀងរាល់ឆ្នាំ។ នេះក៏ដោយសារឯកឧត្តមនិងលោកជំទាវមានការជឿជាក់ចំពោះព្រះពុទ្ធសាសនាក៏ដូចជាពុទ្ធសាសនិកគោរពមួយរូបដែលប្រកាន់ភ្ជាប់នូវជំនឿសាសនាព្រះពុទ្ធនៃយើង។

 

គួរបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំ ជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃ ខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូន កូនចៅ សាច់ញាតិសន្ដានទាំងអស់ទោះនៅទីជិតឬទីឆ្ងាយតែង តែធ្វើដំណើរទៅជួបជុំគ្នាជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

 

ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ប្រព្រឹត្ត ទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២៕

 

Footer ads TVK