Fix Banner Stand
Fix Banner Stand
Footer ads TVK

ពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយអាជ្ញាធរ និងកងកម្លាំងប្រជាការពារ ក្នុងមូលដ្ឋានដែលអញ្ជើញមកពីសង្កាត់ចំនួន ១១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រមាណជាង ២០០ នាក់

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនាឆ្នាំនេះ នៅខាងមុខបរិវេណនៃអគារគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រួមជាមួយ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយអាជ្ញាធរ និងកងកម្លាំងប្រជាការពារ ក្នុងមូលដ្ឋានដែលអញ្ជើញមកពីសង្កាត់ចំនួន ១១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រមាណជាង ២០០ នាក់ ព្រមទាំងនាំយកនូវអំណោយនិងថវិការបស់អន្តរក្រសួងដើម្បីចែកជូនផងដែរ។

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន។ ក្នុងរយៈកាល ៤៣ ឆ្នាំមកនេះ សម្ដេចតេជោនាយករដ្ឋាមន្រ្តី បានដឹកនាំប្រទេសជាតិឲ្យមានការប្រែប្រួលនិងអភិវឌ្ឍលើពហុវិស័យ ជាមួយសុខសន្តិភាពគ្រប់ទីកន្លែង ហើយបានលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ បុគ្គលិក កម្មករ និងប្រជាជនទូទាំងប្រទេស ប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ។ បើទោះបីជាកន្លងទៅប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងប្រទេសលើពិភពលោក បាននិងកំពុងជួបប្រទះនូវស្ថានភាពដ៏លំបាកបំផុតដែលបង្កឡើងដោយជំងឺកូវីដ១៩ ពិសេសធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសយ៉ាងណាក្តី ក៏ប្រជាជនគ្រប់ៗរូប នៅតែមានជំនឿយ៉ាងមុតមាំចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលមានប្រាជ្ញាឈ្លាសវៃបំផុត ដោយប្រយុទ្ធប្រឆាំងដោះស្រាយនូវស្ថានភាពដ៏លំបាកនេះបាន ហើយធ្វើឲ្យស្ថានភាពដ៏លំបាកនេះវិលមករកប្រក្រតីភាព ដែលធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសអាចប្រកបរបរអាជីវកម្ម និងប្រារព្ធរៀបចំពិធីបុណ្យទានផ្សេងៗបានឡើងវិញជាធម្មតា។

ឯកឧត្តម មានប្រសាសន៍ថា ការរៀបចំកម្មវិធីនាឱកាសនេះឡើងក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន វីរបុរសស្នេហាជាតិ ប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងយុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ឱ្យបានទទួលមគ្គផលរៀងៗខ្លួន និងរួចផុតពីទុក្ខលំបាកផ្សេងៗតាមជំនឿបែបព្រះពុទ្ធសាសនា ។

សូមបញ្ជាក់ជូនថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បាននាំមកនូវអំណោយមួយចំនួនចែកជូន អាជ្ញាធរ និងកងកម្លាំងប្រជាការពារ ក្នុងមូលដ្ឋាន ដែលមកពី ១១ សង្កាត់ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រមាណជាង ២០០ នាក់ ក្នុងម្នាក់ទទួលបាន មី ទឹកដោះគោ ស្ករស ត្រីខកំប៉ុង នំក្រៀម សារុង ក្រមា និងថវិកាមួយចំនួនផងដែរ។

Footer ads TVK