Fix Banner Stand
Fix Banner Stand
Footer ads TVK

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់អញ្ជើញប្រគេនទេយ្យទានដល់ព្រះសង្ឃនៅវត្តថ្នាឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀង

ខេត្តស្វាយរៀង÷ថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២២ លោក តូច ប៉ូលីវ៉ា សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ស្វាយរៀងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុករំដួល និងជាប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានឃុំថ្នាធ្នង់ រួមជាមួយ  លោក លោកស្រី ជាអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្នាធ្នង់ លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោកនាយប៉ុសិ៍រដ្ឋបាលឃុំ បានអញ្ជើញប្រគេនទេយ្យទាន ស្លាដក់ និងបច្ច័យ ជូនដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យកាន់ បិណ្ឌ ភ្ជុំបិណ្ឌ ក្នុងវត្តថ្នា  ស្ថិតនៅឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។

ឆ្លៀតក្នុងវេលានោះ លោក តូច ប៉ូលីវ៉ា ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់លោក ជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ស្វាយរៀង  ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មា ធិការគណបក្សប្រជាជនកម្ពុជាខេត្ត ជូននដល់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋផងដែរ ។

លោក តូច ប៉ូលីវ៉ា ក៏បានក្រើនរំលឹក និង សំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ 

បន្ទាប់មក លោក តូច ប៉ូលីវ៉ា បានបន្តណែនាំបងប្អូនប្រជាពលរដ្ឋ ឲ្យអប់រំណែនាំកូនចៅកុំអោយទៅលេងនៅជិតមាត់ទឹកដែលជ្រៅ អាចលង់ស្លាប់បាន និងណែនាំកូនចៅជៀសឲ្យឆ្ងាយការប្រើប្រាស់គ្រឿងញៀន និងពេលធ្វើដំណើរចូលរួមចូលរួមគោរពច្បាប់ទាំងអស់គ្នា ៕

 

Footer ads TVK