Fix Banner Stand
Fix Banner Stand
Footer ads TVK

ពិធី​ដាក់ឱ្យដំណើរការ​កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី​ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED)

នារសៀល​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២, នៅសណ្ឋាគារ​សូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប, ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Tim Ayres, សមាជិកព្រឹទ្ធសភា, និងជា​អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និងក្រសួងផលិតកម្មនៃប្រទេសអូស្ត្រាលី បានអញ្ជើញជា​​អធិបតី​ក្នុង​ពិធីដាក់ឱ្យដំណើរការ​កម្មវិធីភាពជាដៃគូ កម្ពុជាអូស្ត្រាលី​ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលី​ដែលមានទឹកប្រាក់ចំនួន ៨៧ លាន ដុល្លារ​អូស្ត្រាលី ពិធីដាក់ឱ្យដំណើរការ​នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ​​កិត្តិបណ្ឌិត ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, ឯកឧត្តម ​Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ​ រួមមាន​​តំណាងពី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងរ៉ែ និងថាមពល,ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងអង្គការជាតិអន្តរជាតិ ព្រមទាំងតំណាងក្រុមហ៊ុន និងអ្នកទទួលផលពីកម្មវិធីផងដែរ

ក្នុងឱកាសខាងលើនេះ ឯកឧត្តម Tim Ayres បានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដ៏យូរអង្វែងវាងរដ្ឋាភិបាលអូស្រ្តាលី និងរាជរដ្ឋាភិបាលកម្ពុជា ដែលឆ្នាំនេះជាខួបគម្រប់ទី ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរបស់​ប្រទេសទាំងពីរ និងការដាក់ឱ្យអនុវត្ត​កម្មវិធី CAP-RED ពេលនេះ ជាសក្ខីភាពសបញ្ជាក់អំពី​ការ​បោះជំហានទៅមុខមួយកម្រិតទៀត ​នៃកិច្ចសហប្រតិបត្តិការ​​ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្រ្តាលីជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ហើយ​រដ្ឋាភិបាលអូស្រ្តាលីនឹងបន្តពង្រីកការគាំទ្ររបស់ខ្លួននៅកម្ពុជាជាពិសេស ទំនាក់ទំនង​រវាងប្រជាជន និង​ធុរកិច្ចនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយកដ្ឋមន្ត្រី បានសម្តែងការសាទរចំពោះការសម្ពោធដាក់ឱ្យអនុវត្ត​នូវ កម្មវិធី CAP-RED ដែលជាកម្មវិធីស្នូលដែលប្រារព្ឡើងមិនត្រឹមតែស្របពេលទៅនឹងខួបគម្រប់ទី ៧០ ឆ្នាំ នៃទំនាក់ទំនង​ការទូត​របស់ កម្ពុជា-អូស្ត្រាលី ប៉ុណ្ណោះទេ តែស្របទៅនឹងព្រឹត្តិការណ៍ដែលប្រទេសម្ពុជា បាន និងកំពុង​ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា​ នៅក្នុងទីក្រុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាគឺក្រុងសៀមរាប។

ផ្អែកតាមកំណត់ត្រាជោគជ័យនៃការអនុវត្តកម្មវិធីផ្សេងៗ ​ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ​ពីរដ្ឋាភិបាល​អូស្ត្រាលីកន្លងមក ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយកដ្ឋមន្ត្រី បានសម្តែង​ការជឿជាក់យ៉ាងមុតមាំថា ​កម្មវិធី CAP-RED សម្រាប់រយៈពេលអនុវត្ត ៥ ឆ្នាំ (ឆ្នាំ ២០២២ ឆ្នាំ ២០២៧) ដែលមានទឹកប្រាក់​ហិរញ្ញប្បទានឥត​សំណងចំនួនប្រមាណ​ ៨៧ លាន ដុល្លារអូស្រ្តាលី នឹងផ្តោតសំខាន់លើ​វិស័យធំៗ ចំនួន គឺ ហេដ្ឋារចនាសម្ព័ន្ធ, ពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម និងកសិ-ឧស្សាហកម្ម, សមភាពយេនឌ័រ និងបរិយាប័ន្នសង្គម​ដែលរួមមានទាំងការគិតគូអំពីបំរែបំរួល​​​​អាកាសធាតុ និងភាពធន់​នឹងអាកាសធាតុអាចអនុវត្តទៅប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផល​ជាផ្លែផ្កាគួរជាទីមោទន ដែលស្របទៅនឹងទស្សនវិស័យរួមររវាង កម្ពុជាអូស្ត្រាលី ដែលជា​​វិស័យ​​អាទិភាពសម្រាប់កំណែទម្រង់ និងពង្រឹងភាពធន់សេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា ដោយឆ្លុះបញ្ចាំងនៅក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤” និងក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១២០២៣បស់រាជរដ្ឋាភិបាលកម្ពុជា ​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ​គោលនយោបាយ និង​ កម្មវិធី​​​ជាច្រើនសំដៅគាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដែលក្នុងនោះ​មានការ​គាំទ្រ​​គម្រោង​/កម្មវិធីក្រោមហិរញ្ញប្បទាន​សហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍នានា​ រួមទាំងកម្មវិធី​ CAP-RED នាពេលនេះផងដែរ

ជារួម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសង្ឃឹម និងជឿជាក់ថា ​កម្មវិធី CAP-RED ដែលត្រូវបានដាក់ឱ្យអនុវត្ត​​នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា ដោយ​ផ្អែកតាម​គោលនយោបាយ​របស់​​រាជរដ្ឋាភិបាល​​កម្ពុជា ដែល​មាន​​សម្រាប់ និង​ការប្តេជ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់​លើការ​តាមដាន និង​ត្រួតពិនិត្យការអនុវត្តកម្មវិធី​​គ្រប់កាលៈទេសៈ​ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាន​នូវលទ្ធផល​ប្រកបដោយ​ផ្លែផ្កា និង​មានប្រសិទ្ធភាពខ្ពស់ដើម្បីជាគុណប្រយោជន៍ដល់​ប្រជាជននៃ​ប្រទេសទាំងពីរ និងនៅក្នុងតំបន់

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយកដ្ឋមន្ត្រី បានថ្លែងអំណរគុណ​ដល់​ប្រជាជន និង​រដ្ឋាភិបាល​អូស្ត្រាលី ដែលបាន​ផ្តល់ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសដល់កម្ពុជាប្រមាណ ១,៣ ប៊ីលាន ដុល្លារូស្ត្រាលី ​ចាប់តាំងពីឆ្នាំ ១៩៩២ មក សម្រាប់​វិស័យ​ជាច្រើន​ដូចជា​កសិកម្ម, អប់រំ និងបណ្តុះបណ្តាល, សុខាភិបាល, អភិបាលកិច្ច, បោសសម្អាតមីន ជាពិសេស ​ជំនួយជា​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាអាចបើកប្រទេសឡើងវិញ និងជំរុញការស្តារសេដ្ឋកិច្ច​បានឆាប់​រហ័ស។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្តថាភាពខ្លាំងរបស់ប្រទេសអូស្ត្រាលី គឺជាការល្អប្រសើរ​​សម្រាប់តំបន់​ រួមទាំងប្រទេសកម្ពុជា ហើយវិបុលភាពរបស់ប្រទេសកម្ពុជា​ ក៏ជាការល្អប្រសើរសម្រាប់តំបន់ រួមទាំង​ប្រទេសអូស្ត្រាលីវិញផងដែរ

Footer ads TVK