Fix Banner Stand
Fix Banner Stand
Footer ads TVK

ប្រជាជនខ្មែរចូលទស្សនាការសម្តែង “សិល្បៈនារដូវវស្សា” បង្ហាញពីការស្រលាញ់ និងឲ្យតម្លៃរបាំវប្បធម៌ ប្រពៃណីខ្មែរកាន់តែខ្លាំងៗឡើងដែរ

“សិល្បៈនារដូវវស្សា” គឺជាកម្មវិធីសម្តែងសិល្បៈរបាំប្រពៃណី និង តាមសម័យកាលដែលរៀបចំឡើងដោយសាលាវិចិត្រសិល្បៈ និង មានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ! នេះគឺជាលើកទី២ហើយ ដែលក្រុមការងារសិល្បៈនៅសាលាវិចិត្រសិល្បៈ បានសហការគ្នារៀបចំកម្មវិធីសម្បែងនេះឡើងដើម្បីលើកស្ទួយសិល្បៈបុរាណខ្មែរគ្រប់ទម្រង់ដល់សាធារណៈជនបានចូលទស្សនាដោយសេរី និង ឈ្វេងយល់បន្ថែម។ មានវត្តមានជាអធិបតីភាពនៃកម្មវិធីបើក ការសម្តែង “សិល្បៈនារដូវវស្សា” នៅថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២២ នាពេលនោះ ដោយលោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសក្ខីភាពភាពផ្តល់កម្លាំងចិត្តដ៏មិហមាសម្រាប់សិល្បៈករសិល្បៈការិនីខ្មែរគ្រប់ស្រទាប់វណ្ណៈឲ្យកាន់តែស្រលាញ់ និងបន្តអភិរក្សសិល្បៈ របាំប្រពៃណីខ្មែរគ្រប់ទម្រង់ឲ្យនៅរស់រវើក មានពន្លឺចែងចាំងដូចពេជ្រពណ្ណរាយ។ មិនតែប៉ុណ្ណោះក៏មានវត្តមានលោកគ្រូ អ្នកគ្រូ ជាសាស្រ្តាចារ្យនៃសិល្បៈគ្រប់ទម្រង់ សិល្បៈករជាច្រើនរូបព្រមទាំងមានការនិមន្តចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ ភ្ញៀវអន្តរជាតិ យុវជន និងសាធារណៈជនគ្រប់មជ្ឈដ្ឋានផងដែរ។ កម្មវិធី “សិល្បៈនារដូវវស្សា” មានបងប្អូនប្រជាពលរដ្ឋខ្មែរមកចូលរួមទស្សនាច្រើនជាងលើកទី១(កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២) ក្នុងនោះ “សិល្បៈនារដូវវស្សា” មានការសម្តែងតូរ្យតន្រ្តី ចាប៉ីដងវែង របាំសកវាទ៍ របាំក្រមា ល្ខោននិយាយ និងល្ខោនខោល របាំជូនពរ របាំក្ងោកសិល្ប៍ ឈុតចម្បាំងទូកីជាដើម ដែលស្ថិតបរិវេណនៃសាលាមធ្យមវិចិត្រសិល្បៈ។សូមបញ្ជាកថា៖ការសម្តែង « សិល្បៈនារដូវវស្សា» លើកទី២នេះក៏មិនខុសពីលើកទី១ដែរគឺមានការសហការគ្នារៀបចំដោយយុវជនល្ខោនខោលកម្ពុជា ជាមួយនឹងសាលាមធ្យមវិចិត្រសិល្បៈ។ កម្មវិធីនេះធ្វើឡើងក្នុងន័យថែរក្សា អភិរក្ស និងផ្សព្វផ្សាយសិល្បៈខ្មែរគ្រប់ទម្រង់ឱ្យកាន់តែទូលំទូលាយ ដល់សាធារណជន ជាពិសេសយុវជនឱ្យចូលរួមស្រឡាញ់និងបន្តអភិរក្ស ហើយការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នាគឺជាការជំរុញទឹកចិត្តសិល្បៈករក្មេងៗនិងសិស្សានុ សិស្សនៅសាលាមធ្យមវិចិត្រសិល្បៈថែមទៀតផង»។ លើសពីនេះទៅទៀតការសម្តែងកម្មវិធីនេះនឹងមានការសម្តែងជូនជាលើកទី៣ នៅថ្ងៃទី២៩ ខែតុលា រីឯលើកទី៤ នៅថ្ងៃទី២៨ ខែវិច្ឆិកា៕

សម្រួលអត្ថបទ៖ សុផារិន្ទ

 

 

Footer ads TVK