Fix Banner Stand
Fix Banner Stand
Footer ads TVK

កម្មសិក្សាសម្រាប់អ្នកកាសែតបរទេសនៅសហព័ន្ធរុស្ស៊ី ដែលមានរយៈពេល១ខែ ចាប់ពីថ្ងៃទី១១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ក្រោមប្រធានបទ «Russia-ASEAN: Achievements, Dilemmas, Challenges»

កម្មសិក្សាសម្រាប់អ្នកកាសែតបរទេសនៅសហព័ន្ធរុស្ស៊ី ដែលមានរយៈពេល១ខែ ចាប់ពីថ្ងៃទី១១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ក្រោមប្រធានបទ «Russia-ASEAN: Achievements, Dilemmas, Challenges»

នេះជាសកម្មភាពសម្រាប់សប្តាហ៍ដំបូងនៃកម្មសិក្សាការីទាំង៩ប្រទេស រួមមាន ប្រទេសកម្ពុជា ប្រ៊ុយណេ ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងប្រទេសវៀតណាម។

កម្មសិក្សានេះ ជាគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Sputnik News Agency and Radio Broadcaster, InteRussia, និងASEAN Centre នៃសកលវិទ្យាល័យ Moscow State for International Relations ហៅកាត់ថា MGIMO។

កម្មសិក្សានេះ មានអត្ថប្រយោជន៍ក្នុងការបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសរុស្ស៊ី និងបណ្តាប្រទេសជាសមាជិកអាស៊ាន។ បន្ថែមពីនេះ ក៏មានការផ្លាស់ប្តូរចំណេះ ជំនាញ ចែករំលែកនូវបទពិសោធន៍រវាងកម្មសិក្សាការីដែលបានចូលរួម និងសិក្សាបន្ថែមអំពីវិស័យសារព័ត៌មានឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

ជាងនេះទៅទៀត ក្នុងសប្តាហ៍ដំបូងនៃដំណើរទស្សនកិច្ចសិក្សាក្នុងប្រទេសរុស្ស៊ី កម្មសិក្សាការីមានឱកាសក្នុងការធ្វើដំណើរទស្សនកិច្ចនៅក្នុងក្រុមហ៊ុន Sputnik News Agency and Radio Broadcaster អំពីដំណើរការនៃការផលិតកម្មវិធី ក៏ដូចជាព័ត៌មាននីមួយៗ និងទីតាំងមួយចំនួនក្នុងក្រុមហ៊ុននេះផងដែរ។ ក្រុមហ៊ុន Sputnik News Agency and Radio Broadcaster ក៏បានបង្ហាត់បង្រៀនទាក់ទងទៅនឹងវិស័យសារព័ត៌មានជូនដល់កម្មសិក្សាការី ក្នុងការទៅអភិវឌ្ឍន៍ និងអនុវត្តនៅក្នុងប្រទេសនីមួយៗផងដែរ។

ក្នុងឱកាសនោះ កម្មសិក្សាការីទាំង៩ប្រទេស បានចូលរួមក្នុងកម្មវិធី ASEAN Academic Days ក្នុងសកលវិទ្យាល័យ MGIMO។ កម្មវីធីនេះ មានគោលបំណងក្នុងការធ្វើបទបង្ហាញអំពីសៀវភៅ «ASEAN Centralirty: An Autoethnographic Account by a Philippine Diplomat» ដោយលោកជំទាវឯកអគ្គរដ្ឋទូត Elizabeth Buensuceso ដែលលោកជំទាវ ជាបុគ្គលដ៏ឆ្នើមរបស់ប្រទេសហ្វលីពីន ចំពោះចក្ខុវិស័យកម្រិតខ្ពស់ក្រោយឆ្នាំ២០២៥ របស់សហគមន៍អាស៊ាន។ កម្មសិក្សាការីទាំង៩ប្រទេស ដែលជាបណ្តាប្រទេសសមាជិកអាស៊ាន ក៏បានទស្សនកិច្ចនៅក្នុងសកលវិទ្យាល័យ MGIMO ដែលជាសកលវិទ្យាល័យដ៏ល្បីក្នុងប្រទសរុស្ស៊ីផងដែរ។

សូមជម្រាបជូនថា នេះជាកម្មសិក្សាដំបូងរវាងប្រទេសរុស្ស៊ី និងសហគមន៍អាស៊ាន បន្ទាប់ពីការឆ្លងរាតត្បាតនៃការរីករាលដាលជំងឺកូវីដ១៩នៅទូទាំងពិភពលោក៕

Footer ads TVK