Fix Banner Stand
Fix Banner Stand
Footer ads TVK

ពិធីសូត្រមន្តរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនរបស់ថ្នាក់ដឹកនាំ បុគ្គលិកមណ្ឌលស្តារនីតិសម្បទាព្យាបាល បន្សាបអ្នកញៀនគ្រឿងញៀន .ឌីធីអេ.

ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅមណ្ឌលស្តារនីតិសម្បទាព្យាបាល បន្សាបអ្នកញៀនគ្រឿងញៀន .ឌីធីអេ. ដែលមានទីតាំងនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្រារព្ធពិធីសូត្រមន្តរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនរបស់ថ្នាក់ដឹកនាំ បុគ្គលិកមណ្ឌល និងជាពិសេសសំរាប់អោយក្មួយៗជាជនរងគ្រោះកំពុងស្នាក់នៅព្យាបាលទាំងអស់ជិត ៣០០នាក់ បានថ្វាយបង្គំព្រះសង្ឃនាឱកាសបុណ្យកាន់បិណ្ឌដូចពលរដ្ឋឯទៀតផងដែរ។

នៅក្នុងពិធីសូត្រមន្តរាប់បាត្រនេះដែរប្រព្រឹត្តទៅបានដោយក្រោមធិបតីភាពខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខឹម សោភ័ណ ប្រធានផ្ទេរសិទ្ធនៃក្រុមប្រឹក្សាភិបាល មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ព្រមទាំងឯកឧត្តម លោកជំទាវ និងសហការីនៃមណ្ឌលស្តារនីតិសម្បទាព្យាបាល បន្សាបអ្នកញៀនគ្រឿងញៀនផងដែរ។

មានប្រសាសន៍នាឱកាសនោះ លោក ហង្ស ជឿន ប្រធានមណ្ឌលស្តារនីតិសម្បទាព្យាបាល បន្សាប អ្នកញៀនគ្រឿងញៀន .ឌីធីអេ. ថ្លែងថា៖ DTA តែងតែនិមន្តព្រះសង្ឃមកទីស្នាក់ការមណ្ឌល ដើម្បីផ្ដល់ឱកាសអោយក្មួយៗបានធ្វើបុណ្យ និងបានអញ្ជើញអាណាព្យាបាល ភ្ញៀវចូលរួម និងពិសារអាហារ សាមគ្គីជួបជុំគ្នាក្នុងមណ្ឌលរៀងរាល់បុណ្យជាតិ អន្តរជាតិសំខាន់ៗជាដ៏រាប ។

គួររំលឹកផងដែរមណ្ឌល .ឌីធីអេ. ជាមណ្ឌលស្តារនីតិសម្បទា ដែលបានបង្កើតឡើងដោយ លោក ហង្ស ជឿន តាំងពីឆ្នាំ២០០៨ ដោយសារមុននោះគឺឆ្នាំ២០០៦-២០០៧ រូបគាត់មានកូនប្រុសម្នាក់បាន ធ្លាក់ខ្លួនទៅប្រើគ្រឿងញៀន គិតមកដល់បច្ចុប្បន្ននេះ មានរយះពេលជាង ១៤ឆ្នាំ និង ទទួលព្យាបាល ក្មួយៗ ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនបានជាង ៩០០០នាក់ ក្នុងនោះមានស្រីចំនួនជាង ៨០០នាក់។

តាមការសម្ភាសន៍ជាមួយជនរងគ្រោះមួយចំនួនដែលបានស្នាក់នៅព្យាបាលទីនោះ និងឪពុកម្ដាយ ដែលបានចូលរួមកម្មវិធីនោះបានសម្តែងសោមនស្សរីករាយ និងកោតសរសើរដល់មណ្ឌលដែលបានផ្តល់សេវា ដល់រូបគាត់ កូនចៅគាត់ ដែលអាចទទួលយកបាន ដូចជាអាហារ សេវាព្យាបាល បណ្តុះបណ្តាលជំនាញស វាអប់រំល្អផ្សេងៗក្នុងពេលដែលពួកគាត់ស្នាក់នៅទីនោះធ្វើអោយសុខភាពពួកគាត់បានប្រសើរស្គាល់ខុស ត្រូវ ទៀតផង ។

កត្តាទាំងនោះហើយដែលធ្វើអោយអាណាព្យាបាលមានទំនុកចិត្ត និង តែងតែនែនាំអាណាព្យាបាលឯទៀតនាំកូនចៅទៅព្យាបាលនៅទីនោះជាបន្តបន្ទាប់ ធ្វើអោយចំនួនជនរងគ្រោះនៅទីនោះមិនថមថយឡើយ ។

Footer ads TVK