Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ឈិន កេតនា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ ក្នុងឃុំមេលំ និងឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

ក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាប្រធានក្រុមការងារកណ្ដាល ចុះជួយឃុំមេលំ និងឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ឯកឧត្តម អគ្គលេខាធិការរង ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តចំនួន ៣ ក្នុងឃុំមេលំ និងឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២២។ ក្នុងឱកាសនោះឯកឧត្តម ឈិន កេតនា រួមនិងក្រុមការងារ ព្រមជាមួយពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ បានវេរប្រគេនចង្ហាន់ និងទេយ្យទានផ្សេងៗដល់ព្រះសង្ឃ និងបានធ្វើកិច្ចបែបសាសនាស្របតាមទំនៀមទម្លាប់នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឈិន កេតនា បានមានប្រសាសន៍ថា ដោយសារនេះជារដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ ទើបឯកឧត្តមរួមនឹងក្រុមការងាររបស់ឯកឧត្តម បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ ក្នុងវត្តចំនួន ៣ រួមមាន វត្តស្រះកែវ វត្តព្រះឥន្ទទេព វត្តបរិណ្ណារាមហៅវត្តកាន់យួរ ក្នុងឃុំផ្សារនិងឃុំមេលំ ស្រុកបរិបូណ៍ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន វីរបុរសស្នេហាជាតិ ប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងយុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ឱ្យបានទទួលមគ្គផលរៀងៗខ្លួន និងរួចផុតពីទុក្ខលំបាកផ្សេងៗតាមជំនឿបែបព្រះពុទ្ធសាសនា ដែលការធ្វើបុណ្យទានឧទ្ទិសកុសលនៅពេលនេះ ចាត់ទុកថាជាការដឹងនូវគុណូបការៈដ៏ថ្លៃថ្លារបស់ពួកគាត់ ដែលបានពលីជីវិត ដើម្បីជាតិ និងប្រជាជន។ 

ជាមួយនេះ ឯកឧត្តម  ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់នៅឃុំមេលំ និងឃុំផ្សារ និងគ្រប់មូលដ្ឋាននៅទូទាំងប្រទេស ដែលបានបន្តផ្ដល់ការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានគោលការណ៍គ្រឹះយ៉ាងរឹងមាំក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដោយនាំមកនូវការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ជូនជាតិ និងប្រជាជន។ គួរកត់សម្គាល់ថាបច្ចុប្បន្នដោយសារប្រទេសជាតិ មានសុខសន្តិភាពស្ថិរភាពនយោបាយល្អប្រសើរ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តីសុខសុភមង្គលរីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើង ព្រមទាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរដែរនេះ ទើបប្រជាពលរដ្ឋទូទាំងប្រទេសអាចមានលទ្ធភាពព្រមទាំងធនធានគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទានផ្សេងៗបាន៕ 

សូមបញ្ជាក់ជូនថា ទេយ្យទាននិងគ្រឿងឧបភោគបរិភោគ ដែលនាំយកទៅប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន ៣ ដែលក្នុង ១ វត្តៗ ទទួលបាន ៖  អង្ករ ៥០ គីឡូក្រាម – គ្រឿងឧបភោគ បរិភោគ- ភេសជ្ចៈ ម៉ាស់ អាល់កុល និង ប្រគេនបច្ច័យសម្រាប់ព្រះសង្ឃគ្រប់ៗអង្គនិងបច្ច័យទុកសម្រាប់កសាងទាំង វត្ត៣ 

ដោយឡែកប្រជាពលរដ្ឋ អាជ្ញាធរក្នុងមូលដ្ឋាន និងប្រជាការពារ ដែលចូលរួមនាឱកាសនោះ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ – មី – ត្រីខ- ក្រម៉ា- សារុង -ម៉ាស់-គ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួន ដោយក្នុងនោះសរុបថវិកាទាំងអស់ចំនួន ១៣.៥០០.០០០រៀល។

Footer ads TVK