Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ស្វាយ សំអ៊ាង និងលោកជំទាវ អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តព្រះពុទ្ធមណ្ឌលគិរី

(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញបុណ្យកាន់បិណ្ឌវេនទី៦ និងនាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃដែលរងចាំព្រះវស្សា នៅវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ពិធីបុណ្យកាន់បិណ្ឌវេនទី៦នេះដែរ ឯកឧត្តម ស្វាយ សំអ៊ាង និងលោកជំទាវ ក៏បានបួងសួងដល់វត្ថុស័កសិទ្ធលើលោក តាមថែរក្សាថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាជនកម្ពុជា អោយបានសេចក្តីសុខ សេចក្តីចំរើន និងចៀសផុតពីជំងឺរាតត្បាតផ្សេងៗ។ ហើយនាឳកាសនោះ ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការ បានប្រគេនចង្ហាន់ ទេយ្យទាន រួមមាន៖ អង្ករ ទឹកសុទ្ធ ទឹកផ្លែឈើ ស្លាកដក់ មី និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ សម្រាប់កសាងសមិទ្ធផលនានា ក្នុងវត្តអារាមនេះ និងបានផ្តល់ថវិកាមួយចំនួន ជូនដល់យាយជី តាជីផងដែរ៕

Footer ads TVK