Fix Banner Stand
Fix Banner Stand
Footer ads TVK

កីឡាករ Cristiano Ronaldo ស៊ុតបញ្ចូលគ្រាប់ដំបូងនៅ Europa League

ខ្សែប្រយុទ្ធ​ចាស់វស្សា Cristiano Ronaldo បានបញ្ចប់​ការទន្ទឹងរង់ចាំ​ក្នុង​ការរក​គ្រាប់​បាល់​ដំបូង​ក្នុង​រដូវ​កាល​នេះ និង​ជា​គ្រាប់​បាល់​ដំបូង​បំផុត​ក្នុង​អាជីព​របស់ខ្លួន​នៅ​ក្របខណ្ឌ UEFA Europa League ក្រោយ​រក​បាន​មួយ​គ្រាប់​ក្នុង​ជ័យជំនះ​របស់ Manchester United នៅ​ទឹកដី Sheriff Tiraspol ២ទល់០ យប់មិញ​។

Manchester United បាន​រង​បរាជ័យ​ប្រកួត​ដំបូង​របស់ខ្លួន​កាលពីសប្តាហ៍​មុន​ ក្នុង​ទឹកដី​ខ្លួនថ្វីជើង​របស់ Real Sociedad មកពី Laliga ​។ ​គ្រាប់​ទី១ នៅ​ទឹកដី Moldova យប់មិញ​សំរេច​ដោយ​កីឡាករ​អង់គ្លេស Jadon Sancho នៅ​នាទី​ទី១៧ មុន​ពេលដែល​ខ្សែការពារ Sheriff Tiraspol ធ្វើឱ្យមាន​កំហុស​លើ Diogo Dalot ក្នុង​ប្រអប់ទី​។ Ronaldo គឺជា​អ្នក​ស៊ុត​សំរេច​គ្រាប់​បាល់ ១១ម៉ែត្រ​នៅ​នាទី​ទី៣៩​។ ​ក្រោយសុតមួយ​គ្រាប់យប់មិញនេះជាគ្រាប់​បាល់​ទី៦៩៩ សម្រាប់ Cristiano Ronaldo ជាមួយ​ក្លិប​អាជីព។

​​សម្រាប់ការប្រកួត​ក្នុង​ពូ​ល E នេះដែរ Real Sociedad យកឈ្នះ Omonia Nicosia ២ទល់១  ដើម្បីបន្ដលេខខ១ក្នុងពូល ៦ពិន្ទុ​ពេញ​ខណៈ Manchester United និង Sheriff Tiraspol មាន ៣ពិន្ទុ​ដូចគ្នា​ ​៕

Footer ads TVK