Fix Banner Stand
Fix Banner Stand
Footer ads TVK

ជំនួបទល់មុខគ្នាដ៏កម្រក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ រវាងលោកកប្រធានាធិបតីចិននិងប្រធានាធិបតីរុស្ស៊ី

ទីបំផុតជំនួបមេដឹកនាំកំពូលដែលពិភពលោកកំពុងសំលឹងមើលបានមកដល់ហើយគឺវត្តមានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង លោក ស៊ី ជីនពីង របស់ប្រទេសចិនបានជួបប្រជុំទល់មុខគ្នាដាច់ដោយឡែកពីកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃដែលមាន៨ប្រទេសចូលរួម។ អំឡុងពេលនោះលោកពូទីនបានថ្លែងអំណរគុណដល់មេដឹកនាំចិនសម្រាប់វិធីសាស្រ្ត”តុល្យភាព”របស់លោកចំពោះវិបត្តិអ៊ុយក្រែន និងបានរិះគន់ចេតនាគោលនយោបាយ”ដ៏អាក្រក់”របស់ទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចប្រជុំមួយស្តីពីមូលហេតុធ្វើឲ្យទីក្រុងម៉ូស្គូទទួលបានភាពបរាជ័យក្នុងកិច្ចការដ៏សំខាន់នៅលើសមរភូមិដ៏មុតស្រួចរបស់ពួកគេ។ ថ្លែងនៅពេលចាប់ផ្តើមជំនួបពិភាក្សាជាមួយលោក Xi នៅប្រទេសអ៊ូសបេគីស្ថាន លោក Putin បាននិយាយថា លោកកំពុងស្វែងរកការធានា “ដែលគ្មានក្តីបារម្ភ” និងមិនទាន់កំណត់ថាជាប្រទេសចិនឡើយស្តីអំពីប្រទេសអ៊ុយក្រែន។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិនដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនោះមិនបាននិយាយអ្វីជាពិសេសអំពីអ៊ុយក្រែនទេ ប៉ុន្តែពួកគេបានបង្ហើបថាលោក Xi បានសន្យាថានឹងគាំទ្រយ៉ាងខ្លាំងចំពោះ “ផលប្រយោជន៍ស្នូល” របស់រុស្ស៊ី។ សូមបញ្ជាក់ថា SCO ឬ Shanghai Cooperation Organization រួមមានប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអតីតប្រទេសសូវៀតចំនួនបួននៅតំបន់អាស៊ីកណ្តាល ហើយសម្ព័ន្ធសន្តិសុខនេះត្រូវបានបង្កើតឡើងដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK