Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទទួលសៀវភៅចំនួន ២០ ច្បាប់ពី លោក ពុយ គា អ្នកនិពន្ធសៀវភៅមានចំណងជើងថា < អាថ៌កំបាំងក្រៅឆាក > ក្រោយវាំងននរបស់មេដឹកនាំ អាស៊ាន និងពិភពលោក, ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទទួលសៀវភៅចំនួន ២០ ច្បាប់ពី លោក ពុយ គា អ្នកនិពន្ធសៀវភៅមានចំណងជើងថា < អាថ៌កំបាំងក្រៅឆាក > ក្រោយវាំងននរបស់មេដឹកនាំ អាស៊ាន និងពិភពលោក, ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ។

សៀវភៅ “អាថ៌កំបាំងក្រៅឆាក” ជាស្នាដៃនិពន្ធថ្មីរបស់លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់មួយរូបរបស់កម្ពុជា ដែលបានចំណាយពេលអស់ ១០ឆ្នាំ ទម្រាំអាចប្រសូត្រចេញជាសៀវភៅមួយក្បាលនេះឡើង។

តាមការបញ្ជាក់របស់លោក ពុយ គា បានអោយដឹងថា សៀវភៅនេះ មានលក្ខណៈពិសេស ខុសប្លែកពីសៀវភៅដែលបានបោះពុម្ភផ្សាយនាពេលកន្លងមកនៅក្នុងប្រទេសកម្ពុជា។ ចំណុចដែលប្លែក នោះគឺត្រូវបានមហាជនចាប់អារម្មណ៍លើចំណងជើងនិងក្របសៀវភៅដែលបង្កប់នូវអត្ថន័យអ្វីមួយរហូតដល់អ្នកអានបានបើកមើល ឬបានអានរួចទើបដឹងថាមានអ្វីនៅខាងក្នុង។

សៀវភៅនេះពិតជាពោរពេញដោយអាថ៌កំបាំងច្រើនស្ទើររាប់មិនអស់ដែលពុំធ្លាប់មានគេតំណាល ឬចែកចាយពីមុនមក។ អ្នកដែលអានសៀវភៅ “អាថ៌កំបាំងក្រៅឆាក” ពិតជាទទួលបានចំណេះដឹងបន្ថែមច្រើន និងទទួលបានភាពរីករាយរហូតដល់លួចញញឹម ឬសើចបន្ទាប់ពីអានដល់វគ្គខ្លះនៃសៀវភៅ។

សៀវភៅ “អាថ៌កំបាំងក្រៅឆាក” គឺជាការចម្រាញ់និងច្បិចចេញពីរឿងរ៉ាវជាច្រើនស្ទើររាប់មិនអស់ពីកិច្ចប្រជុំអន្តរជាតិធំៗដែលសុទ្ធតែជារឿងចាប់អារម្មណ៍របស់អ្នកតាមដាននយោបាយ អ្នកសិក្សា និងអ្នកស្រាវជ្រាវ ក៏ដូចជានិស្សិតដែលត្រូវឈ្វែងយល់ពីមេដឹកនាំធំៗរបស់ពិភពលោក។

ក្នុងចំណោមរឿងក្រៅឆាកទាំងនោះ ក៏មានការអត្ថាធិប្បាយដល់វគ្គមួយដែលនិយាយអំពីថាត់អតីតប្រធានាធិបតីអាម៉េរិក លោក Barack Obama ប្រើពាក្យអ្វីពេលជួប សម្ដេចតេជោ ហ៊ុន សែន លើកដំបូងក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១២? ហេតុអ្វីគ្រាន់តែលោកអូបាម៉ា “ស្ងាប” នៅកម្ពុជា ល្បីពេញពិភពលោក? និងហេតុអ្វីបានជាសម្ដេចតេជោ សម្រក់ទឹកភ្នែក ក្រោយកិច្ចប្រជុំកំពូលអាស៊ានចប់? ៕

 

Footer ads TVK