Fix Banner Stand
Fix Banner Stand
Footer ads TVK

កម្ពុជាបាត់បង់៣ពិន្ទុ ក្នុងជំនួបបើកឆាកវគ្គជម្រុះពាន AFC U20

ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជាបានរងបរាជ័យដោយលទ្ធផល ១-០ ក្នុងជំនួបបើកឆាកវគ្គជម្រុះពានរង្វា AFC U20 Asian Cup 2023 ពូល I ជាមួយក្រុមជម្រើសជាតិ U20 លីបង់កាលពីរាត្រីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅកីឡដ្ឋាន Republican Central នាប្រទេសតាជីគីស្ថាន។

ជំនួបនេះធ្វើឡើង ១ថ្ងៃបន្ទាប់ពីក្រុមគោព្រៃជំទង់ធ្វើដំណើរដល់ប្រទេសតាជីគីស្ថាននេះ កម្ពុជាបានរបូត ១គ្រាប់មុនតាំងពីនាទីទី៩ ដែលធ្វើសម្រេចដោយខ្សែប្រយុទ្ធលីបង់កីឡាករ Mohammad Sadek ។ នៅវគ្គទី២ កម្ពុជាក៏បានព្យាយាមគ្រប់គ្រងបាល់ និងវាយបកដែរ តែមិនអាចស្វែងរកគ្រាប់បាល់តាមស្មើរបានឡើយ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង។

បន្ទាប់ពីរបូត ៣ពិន្ទុក្នុងថ្ងៃបើកឆាកនេះ សម្រាប់ប្រកួតបន្ទាប់របស់ក្រុមយុវជន U20 កម្ពុជានឹងត្រូវជួបក្រុមយុវជន U20 សិង្ហបុរី នាថ្ងៃទី១៦ ខែកញ្ញា មុនប្រកួតបញ្ចប់ពូលជាមួយក្រុមម្ចាស់ផ្ទះ U20 តាជីគីស្ថាននាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ៕

Footer ads TVK