Fix Banner Stand
Fix Banner Stand
Footer ads TVK

លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានមកដល់ប្រទេស Uzbekistan ដើម្បីជួបប្រជុំជាមួយនឹងសមភាគីចិនដ៏សំខាន់របស់លោក គឺ លោក Xi Jinping

នៅរសៀលថ្ងៃព្រហស្បតិ៍នេះវត្តមានរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានទៅដល់ទីក្រុង Samarkand ប្រទេស Uzbekistan ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ ឬ Shanghai Cooperation Organization ដែលមានមេដឹកនំា៨ប្រទេសចូលរួម ដែលកិច្ចប្រជុំនេះដឹកនាំដោយប្រទេសចិននិងប្រទេសរុស្ស៊ី។ កិច្ចប្រជុំកំពូលនេះបានធ្វើឡើងនៅពេលដែលលោកលោកប្រធានាធិបតី Vladimir Putin បានធ្វើទស្សនកិច្ចតែឯកឯងនៅខាងក្រៅប្រទេស បន្ទាប់ពី “ប្រតិបត្តិការយោធាពិសេស” របស់រុស្ស៊ីកំពុងដកថយជាបណ្តើរៗនៅលើទឹកដីអ៊ុយក្រែនផងដែរ។សូមបញ្ជាក់ថាទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងវ៉ាស៊ីនតោននិងប្រទេសនៅតំបន់អឺរ៉ុប ប្រទសជប៉ុន និងប្រទេសឥណ្ឌា កំពុងមានភាពតានតឹងដោយសារជម្លោះលើវិស័យបច្ចេកវិទ្យា សន្តិសុខ និងភូមិសាស្រ្តជាដើម។ យោងតាមទីប្រឹក្សាកិច្ចការបរទេសរបស់ប្រធានាធិបតីរុស្ស៊ីបានឱ្យដឹងថា លោកប្រធានាធិបតី Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping នឹងជួបពិភាក្សាទល់មុខគ្នា ស្តីអំពីបញ្ហាជាមួយនឹងប្រទេសអ៊ុយក្រែនផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK