Fix Banner Stand
Fix Banner Stand
Footer ads TVK

អង្ករចំនួន ៧ តោន ជា អំណោយរបស់ ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា សហពន្ធ័ប្រពន្ធ័ផ្សព្វផ្សាយអាស៊ាន UMA ត្រូវបាន លោក សុខ សុវណ្ណ អគ្គលេខាធិការរង សហពន្ធ័ប្រពន្ធ័ផ្សព្វផ្សាយអាស៊ាន UNION MEDIA OF ASEAN បាននាំយកមកជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន

អង្ករចំនួន ៧ តោន ជា អំណោយរបស់ ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា សហពន្ធ័ប្រពន្ធ័ផ្សព្វផ្សាយអាស៊ាន UMA ត្រូវបាន លោក សុខ សុវណ្ណ អគ្គលេខាធិការរង សហពន្ធ័ប្រពន្ធ័ផ្សព្វផ្សាយអាស៊ាន UNION MEDIA OF ASEAN បាននាំយកមកជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជាការចូលរួមចំណែកក្នុងកិច្ចការងារសង្គម ចែកជូនដល់ប្រជាជនក្រីក្រ កុមារកំព្រា កុមារពិការគ ថ្លង់ ជាដើម។ 

  នៅក្នុងឱកាសនេះដែរ លោក សុខ សុវណ្ណ បានជម្រាបជូនពីវឌ្ឍនភាពការងារដែល សហពន្ធ័ប្រពន្ធ័ផ្សព្វផ្សាយអាស៊ាន សម្រេចបានក្នុងរយៈពេល ៩ ខែ និងលើកឡើងនូវទិសដៅ ដើម្បីអនុវត្តន៍ការងារបន្តទៅមុខទៀត ដោយមានគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់អ្នកសារព័ត៌មាន អោយមានចំណេះ ជំនាញពិតប្រាកដ ដែលកិច្ចការងារនេះ សហពន្ធ័ UMA បានធ្វើកិច្ចសហការជាមួយ ស្ថាប័នសារព័ត៌មាន នៅក្នុងប្រទេសថៃ ដើម្បីរកសាលាដែលមានគុណភាព ជំនាញ ទាក់ទងវិស័យសារព័ត៌មាន ។

 លោក សុខ សុវណ្ណ បានសំដែងការអរគុណ ចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងបានគាំទ្រ ជម្រុញលើកទឹកចិត្ត និងផ្តល់នូវអនុសាសន៍ល្អៗ ដល់ សហពន្ធ័ប្រពន្ធ័ផ្សព្វផ្សាយអាស៊ាន ដើម្បីអាចដំណើរការងារនានដោយរលូន តាំងពីមុនដំបូង រហូតមកដល់ពេលនេះ ហើយមានអ្នកសារព័ត៌មាន ច្រើនបានមកចូលរួម ធ្វើការងារនៅក្នុងសហពន្ធ័ ដើម្បីជួយលើកកម្ពស់តំលៃ និងសមត្ថភាពរបស់អ្នកសារព័ត៌មាន ។

 ឆ្លៀងក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហពន្ធ័ប្រពន្ធ័ផ្សព្វផ្សាយអាស៊ាន UMA បានគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ក្នុងឱកាសថ្ងៃខួប កំណើតគម្រប់៧០ ឈានចូល៧១ ឆ្នាំ,សូមមានសុខភាពល្អរឹងមាំ ដើម្បីបន្តបំពេញកិច្ចការងារបំរើអោយវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាកាន់តែរីកចំរើនថែមទៀត។

 ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការអរគុណ ចំពោះ សហពន្ធ័ប្រពន្ធ័ផ្សព្វផ្សាយអាស៊ាន ដែលបាននាំយកនូវអង្ករចំនួន ៧ តោន មកជូនដល់ ក្រសួងព័ត៌មាន ស្របពេលដែលក្រសួងមានតម្រូវការ យកទៅចែកជូនដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រ កុមារពិការ កំព្រា ដែលកិច្ចការងារមនុស្សធម៍ នេះ ថ្នាក់ដឹកនាំ និង មន្ត្រី ក្រសួងព័ត៌មាន តែងបានធ្វើជាប់ជាប្រចាំ ។

 ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរពីលទ្ធផលការងារដែល សហពន្ធ័ប្រពន្ធ័ផ្សព្វផ្សាយអាស៊ាន សម្រេចធ្វើបានក្នុងរយៈពេលកន្លងមកនេះ នឹងបានជម្រុញលើកទឹកចិត្ត អោយបន្តប្រឹងប្រែងថែមទៀត ពិសេសត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងបង្កើនកិច្ចសហការជាមួយគ្រប់ផ្នែក ទាំងអស់ ហើយរួមគ្នាលើកកម្ពស់ និងតំលៃអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាល ពង្រឹងវិជ្ជាជីវៈ ក្រមសីលធម៍សារព័ត៌មាន បានកាន់ល្អប្រសើរ ៕

Footer ads TVK