Fix Banner Stand
Fix Banner Stand
Footer ads TVK

លោក សក់ ចន្ទកញ្ញារិទ្ធ ៖ យុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ភាពសាំក្នុងសហគមន៍ សុខុមាលភាពប្រជាពលរដ្ឋ និងការការពារអាយុជីវិត

លោក សក់ ចន្ទកញ្ញារិទ្ធ ៖ យុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ភាពសាំក្នុងសហគមន៍ សុខុមាលភាពប្រជាពលរដ្ឋ និងការការពារអាយុជីវិត

ព្រះវិហារ ៖ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ភាពសាំក្នុងសហគមន៍ សុខុមាលភាពប្រជាពលរដ្ឋ និងការការពារអាយុជីវិតពីការស្លាប់ដោយសារការឆ្លងនៃជម្ងឺកូវីដ១៩ ពិសេសការជួបជុំគ្នាឡើងវិញ ។ នេះជាការលើកឡើងក្នុងឱកាសចុះជួបសំណេះសំណាល​ និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ​ និងថវិកាមួយចំនួន​ ជូនដល់កងកំលាំងវរៈនរគបាលការពារព្រំដែនគោកលេខ ៧៩៣ ដែលឈរជើងការពារនៅខ្សែរក្រវ៉ាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ​ ច្រកអានសេះ​ តាមអនុសាសន៍ដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងតាមផែនការយកចិត្តទុកដាក់ដឹកនាំរបស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលខិតជិតចូលមកដល់ ។

លោក សក់ ច័ន្ទកញ្ញារិទ្ធ មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ យកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំពោះកងកម្លាំង និងក្រុមគ្រួសារដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ។ មិនតែប៉ុណ្ណោះនេះសកម្មភាព នៃការចង់សម្ព័ន្ធមិត្តមេត្រីភាពផ្សារភ្ជាប់​ទំនាក់ទំនងគាំទ្ររវាងសមភូមិមុខ​ ជាមួយសមរភូមិក្រោយ​ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តចំពោះជាតិមាតុភូមិ ។

លោកអភិបាលខណ្ឌក៏បានលើកឡើងនូវការខិតខំប្រែងក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នាពេលកន្លងមក បានដាក់ចេញនូវវិធានការទប់ស្កាត់ផ្សេងៗ ពិសេសក្នុងការចាក់ស្រោចវ៉ាក់សាំងការពារដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា គ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ជាតិសាស រួមទាំងជនបរទេស នាំឲ្យឈានដល់ការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ជាមួយវិធានការសុខាភិបាលយ៉ាងម៉ឺងម៉ាត់ រហូតផ្តល់ឱកាសនៃការជួបជុំក្រុមគ្រួសាររបស់ប្រជាពលរដ្ធកម្ពុជា ក្នុងរដូវបុណ្យទាន ។

សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោប និងថវិកា ដែលបានយកមកផ្តល់ជូនដល់កងកំលាំងវរៈនរគបាល ការពារព្រំដែនគោកលេខ ៧៩៣ ដែលឈរជើងការពារនៅខ្សែរក្រវ៉ាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ​ ច្រកអន្តរជាតិអានសេះ​ មានរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌពោធិ៍សែនជ័យ សាលាខណ្ឌកំបូល និងសាលាខណ្ឌព្រែកព្នៅ ៕

Footer ads TVK