Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ជា សុមេធី និងឯកឧត្តម ស្បោង សារ៉ាត អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យសម្ភោធឆ្លងសមិទ្ធផលនានា នៅវត្តសិរីមង្គលខ្យោក ស្ថិតក្នុងភូមិខ្យោកកណ្តាល ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យសម្ភោធឆ្លងសមិទ្ធផលនានា នៅវត្តសិរីមង្គលខ្យោក ស្ថិតក្នុងភូមិខ្យោកកណ្តាល ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឈ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានភូមិ ឃុំ ស្រុកស្វាយអន្ទរ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាព លោកគ្រូ អ្នកគ្រូ លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស និងភ្ញៀវកិត្តិយសទាំងអស់ សរុប១,៣៨៨អង្គ/នាក់។

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

 

Footer ads TVK